ប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចូលរួមវេទិកាសាធារណៈជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីលើកកម្ពស់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើង__ លោកជំទាវ និន សាផុន៖ គ្រប់គ្នាត្រូវគោរពច្បាប់ និងការពារសុខសន្តិភាព ដើម្បីការអភិវឌ្ឍ__ លោកជំទាវ និន សាផុន ជំរុញឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យខិតខំបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែសកម្មទ្វេឡើង__ ឯកឧត្តម ហ៊ុន ណេង ជំរុញឲ្យអាជ្ញាធរខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស__ ថ្នាក់ដឹកនាំសភាកម្ពុជា សម្រេចបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្នុងពិធីជួបជុំម្ចាស់ឆ្នោត ឯកឧត្តម ឈាង វុន បានរំលឹកពីការខិតខំជួយដោះស្រាយយកដីសាលាមតេ្តយ្យ ជូនប្រជាពលរដ្ឋក្នុងសង្កាត់អូចារវិញ
ក្នុងពិធីជួបជុំម្ចាស់ឆ្នោត ឯកឧត្តម ឈាង វុន បានរំលឹកពីការខិតខំជួយដោះស្រាយយកដីសាលាមតេ្តយ្យ ជូនប្រជាពលរដ្ឋក្នុងសង្កាត់អូចារវិញ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/11/2019 9:43:59 PM )

បន្ទាប់ពីបានចុះសួរសុខទុក្ខ និងជួយដោះស្រាយការលំបាកមួយចំនួនជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងបាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅតាមបណ្ដាវត្តចំនួន៤ក្នុងខេត្តបាត់ដំបងរួចមក នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង អមដំណើរដោយ លោកជំទាវ ញឹក សាគុណ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងមន្ត្រីរាជការក្នុងសង្កាត់អូចារមួយចំនួនទៀត បានអញ្ជើញទៅ ចូលរួមក្នុងពិធីជួបជុំ រវាងតំណាងរាស្រ្តនិងម្ចាស់ឆ្នោត នៅក្នុងសង្កាត់អូចារ។

ថ្លែងក្នុងពិធីជួបជុំ ឯកឧត្តម ឈាង វុន  បានេជម្រាបជូនប្រជាពលរដ្ឋដឹងថា  រយៈកាលជាងបីឆ្នាំកន្លងមកហើយ ដីមួយកន្លែងដែលប្រជាពលរដ្ឋក្នុង សង្កាត់អូចារ បានបរិច្ចាគជូនក្រសួងអប់រំ យុវជន  និងកីឡា សម្រាប់សាងសង់សាលាមតេ្តយ្យសម្រាប់កូនចៅប្រជាពលរដ្ឋក្នុងសង្កាត់អូចារបានចូល សិក្សារៀនសូត្រ។ អតីតចៅសង្កាត់អូចារចាស់ បានឃុបឃិតគ្នាលួចធ្វើប្លង់កម្មសិទ្ធដើម្បីកាន់កាប់។ ប្រជាពលរដ្ឋមានការកើតទុក្ខមិនសុខចិត្ត បានជម្រាបជូន ឯកឧត្តម ឈាង វុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ឱ្យជួយដោះស្រាយ។ ក្រោយពីទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ឯកឧត្តមបានធ្វើការសិក្សាស្រាជ្រាវ ពិនិត្យមើលប្លង់ដី ឃើញថាដីនេះបានចុះបញ្ជីប្លង់ដីត្រឹមត្រូវ ជាដីកម្មសិទ្ធរបស់រដ្ឋ គឺក្រសួងអប់រំ យុវជន និងកីឡា។​ ឯកឧត្តមបានធ្វើការតស៊ូមតិយ៉ាងស្វិតស្វាញ បានយកដីនោះពីក្រុមខិលខូចមកជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទុកធ្វើជាសាលាមតេ្តយ្យវិញ។ រឿងនេះកន្លងមកអ្នកធ្វើនយោបាយប្រជាពិថុត បានយកធ្វើជាមធ្យោបាយដើម្បីឱ្យប្រជាពលរដ្ឋស្អប់គណបក្សប្រជាជនកម្ពុជា។ ប្រជាពលរដ្ឋក្នុងសង្កាត់ អូចារ បានសំណូមពរអ្នកតំណាងរាស្រ្តខេត្តបាត់ដំបង ជួយសាងសង់សាលាមតេ្តយ្យនេះ សម្រាប់កូនចៅប្រជាជនបានសិក្សារៀនសូត្រ។ ឯកឧត្តម ឈាង វុន បានជម្រុញអោយក្រសួងអប់រំ យុវជន  និងកីឡា ជួយដោះស្រាយជូនតាមសំណូមពរប្រជាពលរដ្ឋសង្កាត់អូចារឱ្យបានឆាប់។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន