ប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចូលរួមវេទិកាសាធារណៈជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីលើកកម្ពស់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើង__ លោកជំទាវ និន សាផុន៖ គ្រប់គ្នាត្រូវគោរពច្បាប់ និងការពារសុខសន្តិភាព ដើម្បីការអភិវឌ្ឍ__ លោកជំទាវ និន សាផុន ជំរុញឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យខិតខំបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែសកម្មទ្វេឡើង__ ឯកឧត្តម ហ៊ុន ណេង ជំរុញឲ្យអាជ្ញាធរខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស__ ថ្នាក់ដឹកនាំសភាកម្ពុជា សម្រេចបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ បាន ស្រីមុំ នាំយកទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃនៅវត្តហិរិរក្សរាជនី(ហៅវត្តវាំងចាស់)
លោកជំទាវ បាន ស្រីមុំ នាំយកទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃនៅវត្តហិរិរក្សរាជនី(ហៅវត្តវាំងចាស់)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/11/2019 1:02:43 AM )

ពិធីចូលព្រះវស្សា គឺជាទំនៀមទំលាប់នៅក្នុងព្រះពុទ្ធសាសនា។ តាមទម្លាប់នៅមុនពិធីបុណ្យនេះចូលមកដល់ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវ ទេយ្យទានដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ចីវរ សំពត់សាដក និងគ្រឿងសម្ភារៈដ៏ទៃទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាមនានា ដើម្បីផ្គត់ផ្គង់ ព្រះសង្ឃក្នុងអំឡុងពេលនៃការចូលព្រះវស្សានេះ។

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មការ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទាន ទៅប្រគេន ដល់ព្រះសង្ឃ ដែលត្រូវចូលគង់ចាំព្រះវស្សានៅវត្តហិរិរក្សរាជនី (ហៅវត្តវាំងចាស់) ស្ថិតនៅឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

លោកជំទាវ បាន ស្រីមុំ ក៏ដូចជាសមាជិក សមាជិកា គណៈកម្មការ បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមធ្វើបុណ្យ ធ្វើទានទៅតាមប្រពៃណីព្រះពុទ្ធសាសនាជាមួយបងប្អូនប្រជាពលរដ្ឋនាពេលនេះ ដែលជាការរួមចំណែកក្នុងការយកចិត្តទុកដាក់ គោរពប្រតិបត្តិ និង លើកកម្ពស់ព្រះពុទ្ធសាសនា។ ជាការពិតណាស់ព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌ សីលធម៌ ក្នុងសង្គម ជាតិទាំងមូល។

លោកជំទាវអនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងសហការី តែងតែនាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃ និងនៅរាល់ពិធីបុណ្យសាសនាជាប្រចាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ បុព្វបុរស និងអ្នកសេ្នហាជាតិ ដែលធ្វើកាលកិរិយាទៅ ហើយនោះ មួយផ្នែកទៀតឧទ្ទិសកុសលជូនដល់ជីដូនជីតា បុព្វការីជន និងបងប្អូនប្រជាពលរដ្ឋដែលបានបង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងយុទ្ធជន យុទ្ធនារី ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

សូមរំលឹកថា ការចូលព្រះវស្សាជាវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃដែលជាសាវ័កគ្រប់ព្រះអង្គប្រតិបត្តិតាម ពោលគឺ ព្រះសង្ឃត្រូវគង់នៅក្នុងទីអារាម ចាប់ពីថ្ងៃទី១រោច ខែអាសាឍ ដល់ថ្ងៃទី១៥កើត ខែអស្សុជ ដោយមិនអនុញ្ញាតឲ្យព្រះសង្ឃនិមន្តទៅទីឆ្ងាយដោយ ដាច់រាត្រីឆ្លងថ្ងៃបានឡើយ លើកលែងតែមានកិច្ចការចាំបាច់ ដូចជា ញ៉ោម (ឪពុក ម្តាយ) ឈឺ ឬនិមន្តសំដែងធម៌ជាដើម ដោយត្រូវតាំងចិត្តត្រឡប់ មកវិញក្នុងរយៈពេលប្រាំពីរថ្ងៃ។ ម៉្យាងដោយសារកំឡុងពេលនេះជារដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយព្រះសង្ឃក៏មានការពិបាកក្នុងការធ្វើដំណើរ ផង ដូច្នេះនេះជាពេលវេលាដ៏សំខាន់សំរាប់ព្រះសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនទៅតាមពុទ្ធឱវាទផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន