ប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចូលរួមវេទិកាសាធារណៈជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីលើកកម្ពស់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើង__ លោកជំទាវ និន សាផុន៖ គ្រប់គ្នាត្រូវគោរពច្បាប់ និងការពារសុខសន្តិភាព ដើម្បីការអភិវឌ្ឍ__ លោកជំទាវ និន សាផុន ជំរុញឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យខិតខំបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែសកម្មទ្វេឡើង__ ឯកឧត្តម ហ៊ុន ណេង ជំរុញឲ្យអាជ្ញាធរខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស__ ថ្នាក់ដឹកនាំសភាកម្ពុជា សម្រេចបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនពរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សមាជិករដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនពរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/8/2019 10:05:15 PM )

នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានគោរពជូនពរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នៅវិមានរដ្ឋសភា។

ជាមួយកន្រ្តក់ផ្កាដ៏ស្រស់ស្អាត និងសារលិខិតជូនពររបស់សមាជិកសមាជិការដ្ឋសភា និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានលើកឡើងពី វីរៈភាពដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តមបណ្ឌិត អនុប្រធានទី១ នៃរដ្ឋសភា ដែលបានចូលរួមបម្រើប្រទេសជាតិ និងប្រជាជនរហូតមក។ “យើងខ្ញុំសូម បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី តាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនឯកឧត្តមបណ្ឌិត បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ"។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន