ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ណាយ សោភាត់ ដែលត្រូវជាមាតា ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជានាយកខុទ្ទកាល័យ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅគេហដ្ឋានសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឧបាសិកា ណាយ សោភាត់ បានទទួលមរណភាពកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ ។ ឯកឧត្តម ឡេង ប៉េងឡុង និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារ ឯកឧត្តម កែវ ពិសិដ្ឋ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន