សាកលវិទ្យាល័យ ជា ស៊ីម កំចាយមា ប្រគល់សញ្ញាបត្រជូនដល់និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ជិត២០០០នាក់__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩__ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់យកថ្ងៃទី១ ខែកក្កដា បន្តសម័យប្រជុំលើកទី២ នីតិកាលទី៦__ អនុប្រធានទី១រដ្ឋសភា ប្រគល់អគារសិក្សា១ខ្នង ៦បន្ទប់ ដល់វិទ្យាល័យ ហ៊ុន សែន ក្រវ៉ា នៅខេត្តកំពង់ធំ និងបានផ្តល់១ខ្នងបន្ថែមទៀត__ ប្រធានរដ្ឋសភា អរគុណរាជរដ្ឋាភិបាល អាជ្ញាធរ ដែលបានជួយសង្រ្គោះពលរដ្ឋរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារ នៅខេត្តព្រះសីហនុ ដោយការទទួលខុសត្រូវខ្ពស់__ សារលិខិតរំលែកទុក្ខ ជូនចំពោះ ក្រុមគ្រួសារ​ សាច់ញាតិ​ ជនរងគ្រោះទាំងអស់ ក្នុងឧបទ្ទវហេតុរលំបាក់អគារ​ នៅក្នុងក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំ APPF
ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំ APPF
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/4/2018 3:54:15 AM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋាន APPF ជាតិ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមឆ្នាំ ២០១៩។

កិច្ចប្រជុំនេះ បានត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមកតាមប្រតិទិនការងារ និងទិសដៅការងារអនុវត្តបន្ត។ បញ្ហាសំខាន់ៗដែលបាន ពិភាក្សានៅក្នុងកិច្ចប្រជុំនេះ គឺបញ្ហាពិធីការនៅពេលប្រជុំ របៀបរបបនៃកិច្ចប្រជុំ ព្រមទាំងខ្លឹមសារកិច្ចប្រជុំជាដើម។ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ នេះ បានពិភាក្សាពីបទពិសោធន៍បណ្តាប្រទេសនានាដែលបានរៀបចំកន្លងមក ដូចជាប្រទេសវៀតណាមជាដើម។ វៀតណាមដែលរៀបចំកិច្ចប្រជុំ APPF លើកទី២៦ កាលដើមឆ្នាំ២០១៨នេះ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន (APPF) មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។

ក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី៤ ខែធ្នូនេះ ក៏បានស្តាប់របាយការណ៍ពីក្រុមការងារ លើការងារទំនាក់ទំនងអន្តរជាតិផងដែរ។ ពិសេសការចុះឈ្មោះចូលរួម កិច្ចប្រជុំរបស់សមាជិកAPPF។ ក្នុងកិច្ចប្រជុំដដែលនេះ ក៏បានលើកឡើងពីបញ្ហាខ្លឹមសារនៃកិច្ចប្រជុំផងដែរដូចជាប្រធានបទតាមវិស័យ និងទស្សនៈ- ទាន តាមប្រធានបទជាដើម។ ខ្លឹមសារនានាពាក់ព័ន្ធនឹងកិច្ចប្រជុំ ដែលមកដល់ពេលនេះ បានសម្រេចរួចរាល់អស់ហើយ នៅចាំតែថ្នាក់ដឹកនាំពិនិត្យ និងសម្រេចប៉ុណ្ណោះ។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF គ្រោងធ្វើនៅខេត្តសៀមរាប ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។ ឯកឧត្តម ឡេង ប៉េងឡុង បានជំរុញ ក្រុមការងារទាំងអស់ខិតខំបំពេញការងារបន្តទៀត ដើម្បីអោយការរៀបចំកិច្ចប្រជុំលើកទី២៧ APPFនេះ ទទួលបានជោគជ័យ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន