សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី​ លើកទី១១ នៅទីក្រុងអ៉ីស្តង់ប៊ុល​ សាធារណរដ្ឋទួគី __ សេចក្តីជូនដំណឹង ស្តីពីពិធីសម្ភោធផ្សព្វផ្សាយសៀវភៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា "ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ" __ ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ឧបត្ថម្ភទូកងចំនួន១២មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ __ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ ព្រះរាជពិធីបុណ្យអុំទូកបញ្ជាក់ពីការរីកចម្រើន និងសន្តិភាព របស់កម្ពុជា __ គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ __ គណៈកម្មការអប់រំ យុវជន កីឡានៃរដ្ឋសភា បានជំរុញក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាដង្ហែព្រះមហាក្សត្រក្នុងពិធីបុណ្យឯករាជ្យជាតិ និងខួបថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ
សម្តេចប្រធានរដ្ឋសភាដង្ហែព្រះមហាក្សត្រក្នុងពិធីបុណ្យឯករាជ្យជាតិ និងខួបថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/8/2018 9:13:34 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុតប្រទានភ្លើងជ័យ បុណ្យឯករាជ្យជាតិ ខួបលើកទី៦៥ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ និងមុខព្រះបរមរាជវំាង។

ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យពេញបរិបូរណ៍ពីបារំាង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ។ ប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ បានចងចំាជានិច្ចនូវព្រះរាជបូជនីយកិច្ច ដ៏ឧត្តុង្គឧត្តម ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណតស៊ូដើម្បីជាតិមាតុភូមិ។

ក្រោមម្លប់សុខសន្តិភាព និងការអភិឌ្ឍពេញផ្ទៃប្រទេស ការប្រារព្ធព្រះរាជពិធីបុណ្យឯករាជ្យជាតិ និងខួបកំណើតកងយោធពលខេមរភូមិន្ទនាឆ្នាំនេះ បានរៀបចំធ្វើោឡើងយ៉ាងអធិកអធមក្រៃលែង ដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយរៀបចំមីទ្ទិញមហាជន នៅមុខព្រះបរមរាជវាំងទៀតផង៕

 

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន