សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី​ លើកទី១១ នៅទីក្រុងអ៉ីស្តង់ប៊ុល​ សាធារណរដ្ឋទួគី __ សេចក្តីជូនដំណឹង ស្តីពីពិធីសម្ភោធផ្សព្វផ្សាយសៀវភៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា "ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ" __ ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ឧបត្ថម្ភទូកងចំនួន១២មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ __ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ ព្រះរាជពិធីបុណ្យអុំទូកបញ្ជាក់ពីការរីកចម្រើន និងសន្តិភាព របស់កម្ពុជា __ គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ __ គណៈកម្មការអប់រំ យុវជន កីឡានៃរដ្ឋសភា បានជំរុញក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័តមាន នៃរដ្ឋសភា ប្រជុំពិនិត្យពិភាក្សាលើសេក្តីព្រាងច្បាប់ចំនួន៣
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័តមាន នៃរដ្ឋសភា ប្រជុំពិនិត្យពិភាក្សាលើសេក្តីព្រាងច្បាប់ចំនួន៣
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/8/2018 1:49:33 AM )

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការ បានជួបប្រជុំធ្វើការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ចំនួនបី ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាប្រគល់ជូន បន្ទាប់ពីទទួលបាន សំណើពីរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភា ប្រជុំពិនិត្យពិភាក្សានាពេលនេះ មានសេច​ក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូនេស៊ីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការកិបកេងបន្លំពន្ធពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា​ សេចក្តីព្រាងច្បាប់ទាំងបីខាងលើមានសារៈសំខាន់ហើយរដ្ឋសភាត្រូវតែផ្តល់បត្យាប័ន ដើម្បីរាជរដ្ឋាភិបាល កម្ពុជាយកទៅអនុវត្ត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត។

ចំណែក ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការ បានស្នើដល់អង្គប្រជុំ​ ដើម្បីបង្កើតជាក្រុមជំនួយការ ដើម្បីសិក្សាឲ្យបានល្អិតល្អន់លើ សេចក្តីព្រាងច្បាប់ទំាងបី។

សូមជម្រាបថា​ នេះជាកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ។ ជានីតិវិធីនៃការពិនិត្យ និងសិក្សាច្បាប់របស់រដ្ឋសភា។ បន្ទាប់ពីកិច្ចប្រជុំផ្ទៃក្នុងនេះហើយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជួបពិភាក្សាការងារជាមួយតំណាងរាជរដ្ឋាភិបាល បន្តទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន