ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ដឹកនាំគណៈប្រតិភូរដ្ឋសភា គោរពវិញ្ញាណក្ខន្ធ​សព ឯកឧត្តម DO MUOI នៅស្ថានទូតវៀតណាម
ឯកឧត្តម ឈាង វុន ដឹកនាំគណៈប្រតិភូរដ្ឋសភា គោរពវិញ្ញាណក្ខន្ធ​សព ឯកឧត្តម DO MUOI នៅស្ថានទូតវៀតណាម
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (10/4/2018 10:27:39 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ទៅគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម DO MUOI អតីតអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅស្ថានទូតវៀតណាម ប្រចាំនៅ ព្រះរាជាណាចក្រ កម្ពុជា។​​

នៅក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានសម្តែង​នូវការសោកស្ដាយ​ជូនចំពោះ​ បក្ស រដ្ឋ និងប្រជាជន​វៀតណាម។ ឯកឧត្ដមចាត់ទុក​​ថា មរណភាព​របស់ ឯកឧត្តម DO MUOI គឺជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ថ្នាក់ដឹកនាំដ៏ល្អ និងគួរឲ្យគោរពសរសើរម្នាក់របស់ប្រទេស និងប្រជាជនវៀតណាម៕​

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន