ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី គ្រោងដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតសហភាពអន្តរសភា នៅប្រទេសស្វីស នាពាក់កណ្តាលខែតុលានេះ
លោកជំទាវ ឃួន សុដារី គ្រោងដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតសហភាពអន្តរសភា នៅប្រទេសស្វីស នាពាក់កណ្តាលខែតុលានេះ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/4/2018 1:46:15 AM )

លោកជំទាវ​ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា គ្រោងដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួម មហាសន្និបាតលើកទី១៣៩ នៃសហភា អន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី១៤​ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។

ដើម្បីបំពេញបេសកកម្មនេះអោយទទួលបានជោគជ័យ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នេះ លោកជំទាវអនុប្រធានទី២រដ្ឋសភា បានដឹកនាំ កិច្ចប្រជុំជាមួយ ឯកឧត្តម លោកជំទាវ ដែលជាសមាជិក​សមាជិកាគណៈប្រតិភូសភាកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈយោបល់គ្នា លើប្រធានបទនានា ដែលមហាសន្និបាត នឹងលើកឡើង។

មហាសន្និបាតអន្តរសភា(IPU) គ្រោងពិភាក្សាលើបញ្ហាជាច្រើន មានបញ្ហាសិទ្ធិមនុស្ស និងសេរីភាព ជាដើម។ សហភាពអន្តរសភា បានបង្កើតឡើង ក្នុងឆ្នាំ១៨៨៩ ដែលមកដល់ពេលនេះ មានសភាមកពីរដ្ឋអធិបតេយ្យចំនួន១៧៨ ជាសមាជិក និងមានសមាជិកបម្រុងចំនួន១២។​ សភាកម្ពុជា បានចូលជាសមាជិក IPU ក្នុងខែមេសា ឆ្នាំ១៩៩៧៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន