អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាសោកស្តាយចំពោះការបាត់បង់ លោក វេជ្ជបណ្ឌិត Beat Richner
រដ្ឋសភាសោកស្តាយចំពោះការបាត់បង់ លោក វេជ្ជបណ្ឌិត Beat Richner
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/11/2018 9:32:19 PM )

ឯកឧត្តម ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ នៃរដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធាន គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទៅគោរពវិញ្ញាណក្ខន្ធសលោក វេជ្ជ បណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ។

លោក វេជ្ជបណ្ឌិត Beat Richner ដែលបានជួយព្យាបាលជំងឺកុមារកម្ពុជារាប់លាននាក់ មិនយកប្រាក់ ប្រមាណ២៥ឆ្នាំមកនោះ បានទទួលមរណភាព ក្នុងវ័យ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។ ក្រោយមរណភាពរបស់ លោក វេជ្ជ បណ្ឌិត Beat Richner ថ្នាក់ដឹកនាំកំពូលៗព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋទូទៅ បានសម្ដែងនូវការសោកស្តាយ និងចាត់ទុក លោក វេជ្ជ បណ្ឌិត ជាបិតាសង្រ្គោះកុមារកម្ពុជា ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានគ្រឿងឥស្សរិយយស “មហា កណ្ឋាភណ្ឌឯករាជជាតិព្រះរាជាណាចក្រកម្ពុជា” ជូនចំពោះ សព លោក វេជ្ជ បណ្ឌិត Beat Richner ជាកិច្ចបច្ឆាមរណៈ ។

ក្នុងឱកាសអញ្ជើញទៅគោរពវិញ្ញាណក្ខន្ឋសព លោក វេជ្ជ បណ្ឌិត Beat Richner ឯកឧត្តម ប៉ែន ស៊ីម៉ន លោកជំទាវ ឡោក ខេង ក៏ដូចជា ឯកឧត្តម ឡេង ប៉េងឡុង និងសហការី បានសម្តែងការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់ លោក វេជ្ជបណ្ឌិត Beat Richner។ សមាជិករដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានលើកឡើងថា លោក Beat Richner មាន មេត្តាធម៌ និងបេះដូងប្រកបដោយក្តីស្រលាញ់ ក្នុងការជួយ សង្រោ្គះកុមារកម្ពុជារាប់លាននាក់នាពេលកន្លងមក។

បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញពេទ្យកុមារក្នុងឆ្នាំ១៩៧៣ លោក Beat Richner ត្រូវបានកាកបាទក្រហមប្រទេសស្វីស បញ្ជូនមកបំពេញបេសកកម្ម សប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជា ពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥។ ឆ្នាំ១៩៧៥ ដែលជាឆ្នាំដែលរបបខ្មែរក្រហមបានឡើងកាន់អំណាច លោកត្រូវបង្ខំឲ្យ ចាកចេញពីកម្ពុជា។ មកដល់ឆ្នាំ១៩៩១ លោក Beat Richner ត្រូវបានស្នើមកជួយដឹកនាំមន្ទីរពេទ្យគន្ធបុប្ជាម្តងទៀត។ ពីឆ្នាំ១៩៩១មកដល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផា បានក្លាយជាកន្លែងផ្តល់ក្តីសង្ឃឹមសម្រាប់កុមារកម្ពុជាទូទៅ និងបានពង្រីកសាខានៅភ្នំពេញ៤កន្លែង និង១កន្លែងទៀតនៅខេត្ត សៀមរាប ដោយការព្យាបាលមិនយកប្រាក់ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាប្រមាណ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ។

ថវិកាមួយផ្នែកក្នុងការទ្រទ្រង់មន្ទីរពេទ្យបានមកពី លោក Beat Richner ចំណាយកម្លំាង ក្នុងការដើរប្រគុំ Cello រៃអង្គាសប្រាក់ ចាប់តាំងពីឆ្នាំ១៩៩២ មក ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន