សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី​ លើកទី១១ នៅទីក្រុងអ៉ីស្តង់ប៊ុល​ សាធារណរដ្ឋទួគី __ សេចក្តីជូនដំណឹង ស្តីពីពិធីសម្ភោធផ្សព្វផ្សាយសៀវភៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា "ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ" __ ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ឧបត្ថម្ភទូកងចំនួន១២មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ __ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ ព្រះរាជពិធីបុណ្យអុំទូកបញ្ជាក់ពីការរីកចម្រើន និងសន្តិភាព របស់កម្ពុជា __ គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ __ គណៈកម្មការអប់រំ យុវជន កីឡានៃរដ្ឋសភា បានជំរុញក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ក្រុមការងាររៀបចំខ្លឹមសារសម្រាប់វិស័យនយោបាយនិងសន្តិសុខ បានជ្រើសរើសប្រធានបទចំនួន៣ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧
ក្រុមការងាររៀបចំខ្លឹមសារសម្រាប់វិស័យនយោបាយនិងសន្តិសុខ បានជ្រើសរើសប្រធានបទចំនួន៣ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/19/2018 7:14:22 PM )

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងាររៀបចំខ្លឹមសារសម្រាប់វិស័យនយោបាយ និងសន្តិសុខនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ លើកទី២៧ បានដឹកនាំកិច្ចប្រជុំ​ ដើម្បីជ្រើសរើសប្រធានបទសម្រាប់កិច្ចប្រជុំនេះ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅលើទឹកដីអង្គរ នៃខេត្ត សៀមរាប នាខែមករា ឆ្នាំ២០១៩ ខាងមុខ។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងមន្ត្រីនៃលេខាធិការដ្ឋានជាតិ APPF។

មានប្រធានបទចំនួន៣ ក្នុងចំណោមប្រធានបទ៤ ដែលក្រុមការងារបានរៀបចំ ត្រូវបានកិច្ចប្រជុំនាឱកាសនេះ សម្រេចជ្រើសរើសយកដាក់ជូន ថ្នាក់ដឹកនាំពិនិត្យពិចារណា ដើម្បីបញ្ជូនទៅប្រទេសជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)។

ប្រធានបទទាំងបីនោះមាន៖ ១-ការកសាងទំនុកចិត្ត ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ ២-ការប្រយុទ្ធប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់។ ៣-ពង្រឹងកិច្ចសហប្រតិបត្តិការរបស់សភា ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយការទទួល ខុសត្រូវ ដើម្បីវឌ្ឍនភាពសង្គម។

ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ជម្រាបដល់សមាជិក សមាជិកានៃកិច្ចប្រជុំថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ គឺតែងចង់ឲ្យ កិច្ចប្រជុំមានដំណើរការទៅដោយរលូន ហើយនៅចុងបញ្ចប់ ទទួលបាននូវសេចក្ដីប្រកាសរួម។ ដូច្នេះការជ្រើសរើសនូវប្រធានបទសម្រាប់កិច្ចប្រជុំ គឺត្រូវតែបម្រើនូវសេចក្ដីត្រូវការ និងផលប្រយោជន៍រួមរបស់ប្រទេសជាសមាជិកAPPFទាំងអស់ នោះទើបដំណើរការនៃកិច្ចប្រជុំមានការចូលរួមចែក រំលែកបទពិសោធន៍ពីបណ្ដាប្រទេសជាសមាជិកបានផុលផុស នឹងទទួលបានជោគជ័យ។

ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ដែលបានចូលរួមមតិយោបល់ ក្នុងការសម្រេច ជ្រើសរើសនូវប្រធានបទទាំងបីខាងលើ។ ឯកឧត្ដមបានស្នើសុំឲ្យក្រុមការងារនៃលេខាធិការដ្ឋានជាតិAPPF សូមបន្តសិក្សាស្រាវជ្រាវរៀបចំឯកសារ ពាក់ព័ន្ធបន្តទៀត ដើម្បីជាជំនួយស្មារតី ទុកជូនប្រតិភូដែលត្រូវចូលរួមក្នុងកិច្ចប្រជុំAPPF លើកទី២៧ នាពេលខាងមុខ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន