ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទាំងមន្រ្តី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស__ សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជំរុញការត្រៀមរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ឲ្យទទួលខុសត្រូវខ្ពស់ ដើម្បីមុខមាត់ប្រទេសជាតិ__ រដូវភ្ជុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ កាន់បិណ្ឌវេនទី១១ និង១២ នៅស្រុកកំណើត__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១២ នៅវត្តប្រជុំនទី (ក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្តាល ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន៖ កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ថៃ នាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសទំាងពីរ
ឯកឧត្តម ឈាង វុន៖ កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ថៃ នាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសទំាងពីរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/19/2018 7:12:42 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធាន ក្រុមមិត្តភាពសភាកម្ពុជា-ថៃ បានស្វាគមន៍ចំពោះចំំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងថៃ ទំាងខាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ហើយឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនងល្អនៃប្រទេសទំាងពីរ បាននាំមកនូវផលប្រយោជន៍ដល់ប្រជាជន និង ប្រទេសទំាងពីរ។

ការលើកឡើងរបស់ប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជាបែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាន់យ៉ា រ៉ាក់ ភុនថាប់ (Panyarak PoolT Thup) ឯកអគ្គរាជទូតថៃប្រចំាកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា កម្ពុជា-ថៃ ជាប្រទេសជិតខាងដែលមានប្រពៃណី និងវប្បធម៌ប្រហាក់ប្រហែលគ្នា។

ឯកឧត្តមប្រធានក្រុមមិត្តភាពសភាកម្ពុជា-ថៃ បានសម្តែងមោទនភាពថា រាជរដ្ឋាភិបាលទាំងពីរនឹងបន្តកិច្ចស​ហការល្អជាមួយគ្នា ដើម្បីពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្នា ក្នុងការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដូចជាការផ្លាស់ប្តូរកម្លាំងពលករ និងការជំរុញទំហំ ពាណិជ្ជកម្ម ដែលជាមូលដ្ឋានគ្រឹះនាំមកនូវវិបុលភាពសម្រាប់ប្រជាជនទំាងសងខាង។

ឯកឧត្តម ផាន់យ៉ារ៉ាក់ ភុនថាប់ បានមានប្រសាសន៍ថា លោកបានតាមដានស្ថានភាពកម្ពុជាជាង៣០ឆ្នាំមកហើយ និងបានសង្កេតឃើញពីយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាននាំមកនូវស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបាន គូសបញ្ជាក់ថា រាជរដ្ឋាភិបាលថៃបានយកចិត្តទុកដាក់ជាខ្លំាងដល់ពលករខ្មែរ ដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ ហើយក្រុមការងារកម្ពុជា-ថៃ បានកំពុងបំពេញឯកសារនានាដល់ពលរដ្ឋខ្មែរដែលមិនស្របច្បាប់ ឲ្យទៅជាពលករស្របច្បាប់ ដើម្បីទទួលបានសិទ្ធិ និងអត្ថប្រយោជន៍ការងារស្រប តាមច្បាប់ការងារប្រទេសថៃ។

ឯកឧត្តម ឈាង វុន បានស្នើថា ប្រទេសទាំងពីរពិភាក្សាគ្នាជាទ្វេភាគីឲ្យបានជាប្រចំា និងគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចអនុវត្តកិច្ចការអ្វីមួយ។ ឯកឧត្តមប្រធានគណៈកម្មការបានលើកឡើងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រទេសទាំងពីរ មានសារៈសំខាន់ណាស់សម្រាប់បម្រើ ផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលបានបង្កលក្ខណៈងាយស្រួល ទំាងលក្ខខណ្ឌការងារ និងកិច្ចគាំពារចំពោះ ពលករខ្មែរ។ ឆ្លៀតឱកាសនោះ ឯកឧត្តម ផាន់យ៉ារ៉ាក់ ភុនថាប់ បានជូនពរឲ្យការបោះឆ្នោតនៅកម្ពុជានាខែកក្កដាខាងមុខ ទទួលបានជោគជ័យ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន