ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អំពាវនាវប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អំពាវនាវប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/12/2018 3:37:26 AM )

នៅពេលអញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានានៅក្នុងវត្តស្វាយភ្លើង ស្ថិតក្នុងឃុំស្វាយភ្លើង ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ ​ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា បានអំពាវនាវប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញ​ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ទៀតថា ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឆាប់ៗនេះ។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ទៀតថា ការទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា មិនត្រឹមតែជាការបំពេញកាតព្វកិច្ចជាពលរដ្ឋនៅក្នុង សង្គមប្រជាធិបតេយ្យប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែកក្នុងការសម្រេចជោគ​វាសនាខ្លួន​ និងប្រទេសជាតិផងដែរ។ ឯកឧត្តមបណ្ឌិតបន្តថា មានជន អគតិខ្លះបានអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត ដែលជាទង្វើផ្ទុយពីដំណើរការ នៃសង្គមប្រកាន់លទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា បើពលរដ្ឋមិនទៅបោះឆ្នោត មានន័យថាពលរដ្ឋបានបោះបង់សិទ្ធិ ក្នុងការសម្រេចចិត្តពីរឿងប្រទេសជាតិរបស់ខ្លួន ដែលសិទ្ធិនេះមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ក៏ដូចជាសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិនានាផងដែរ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍អំពីការវិវត្តន៍នៃ​ព្រឹត្តិការណ៍​នយោបាយ​​ក្នុងប្រទេស​កម្ពុជា​តាំងពីរបប​ខ្មែរ​ក្រហមរហូតមកដល់​បច្ចុប្បន្ន​នេះ​ និងអំពីតំលៃ​នៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះសំរាប់ធ្វើ​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​លើគ្រប់វិស័យ​។ ជាក់ស្តែងសមិទ្ធផលជាច្រើនដែលបានសម្ពោធ នាឱកាសនេះ គឺកើតឡើងដោយ​សារប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលប្រសូត្រចេញពីកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមបណ្ឌិត បានស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា សុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ដើម្បីប្រទេសជាតិមានការអភិវឌ្ឍបន្តទៀត។

លោក ហាក់ ម៉ុងហ៊ួត អភិបាលស្រុកបារាយណ៍ បានមានប្រសាសន៍ជម្រាបជូនអំពីប្រវត្តិកកើតវត្តស្វាយភ្លើង ដែលមានអាយុកាល១៥០ឆ្នាំមកហើយ​​ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ដោយរបបប្រល័យពូជសាសន៍ប៉ុលពត។ ចាប់តាំងពីឆ្នាំ១៩៨០មក ក្រោមការ​ផ្តួចផ្តើម​គំនិត​របស់ ​ឯកឧត្តម​បណ្ឌិត​​​ ងួន​ ញ៉ិល ព្រមទាំង​ពុទ្ធបរិស័ទទាំង​ក្នុងនិងក្រៅប្រទេសផងនោះ វត្តនេះកសាងបានសមិទ្ធិផលជាច្រើន មានព្រះវិហារ​ ឧបដ្ឋានសាលា​ កុដិតូច ធំ ហើយ​ឯកឧត្ដមបណ្ឌិត​ ងួន​ ញ៉ិល ធ្លាប់បានសម្ពោធម្តងរួចមកហើយកាលពីឆ្នាំ២០១០ តែរហូតមកដល់បច្ចុប្បន្ន ទើបកសាងបានសមិទ្ធិផលនានាថ្មីបន្ថែម ដែលត្រូវធ្វើពិធីសម្ពោធឆ្លងនាពេលនេះទៀត។

ចុងបញ្ចប់នៃកម្មវិធី ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសមេដាយស្ថាបនាជាតិប្រគេន និងជូនដល់សប្បុរសជន ដែលបានចូលរួមចំណែកកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងបានប្រគេនថវិកា និងសម្ភារៈចំពោះព្រះសង្ឃ និងកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ តទៅ។

សូមជម្រាបថា សមិទ្ធផលដែលដាក់ឱ្យសម្ពោធនាឱកាសនេះ បានចំណាយថវិកាអស់ប្រមាណជាង៨ម៉ឺនដុល្លារ មានកុដិធំ កុដិតូចព្រមទាំងសាលាពុទ្ធិក ជាដើម។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន