ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/11/2018 8:41:27 PM )

សេចក្តីព្រាងច្បាប់ទំាងពីរ ដែលរដ្ឋសភាទទួលយកមកពិនិត្យសិក្សានេះ មាន សេចក្តីព្រាង​ច្បាប់​​ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់​របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់​របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ខេមបូឌា អិុនធើរណេស្យូណល អ៊ិនវេស្ត​មែន ឌីវើឡុបមែន គ្រុប។

សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា នៅព្រឹកថ្ងៃ​អង្គារ​ ​ទី១២ ខែមិថុនា ឆ្នាំ២០១៨។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ទំាងពីរខាងលើនេះ ​ជូនដល់គណៈ​​កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃ​រដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ​គណៈកម្មការសាធារណការ ដឹកជញ្ជូន ​ទូរគមនាគមន៍​ប្រៃសណីយ៍​ ឧស្សាហកម្ម ​រ៉ែ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់ នៃរដ្ឋសភា ហើយធ្វើរបាយការណ៍​ជូន ​គណៈ​កម្មា​ធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន