សារលិខិតអបអរសាទរ ជូនចំពោះ ឯកឧត្តម លី ចានស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន លើកទី១៣ នៃសាធារណរដ្ឋប្រជាមានិតចិន__ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨__ មន្រ្តីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ សិក្សាកិច្ចការសភានៅកម្ពុជា ដោយត្រូវមកស្វែងយល់ដោយផ្ទាល់នៅវិមានរដ្ឋសភា__ ឯកឧត្តម ចាយ បូរិន៖ អាជ្ញាធរមូលដ្ឋាន អ្នកសង្កេតការណ៍ មានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយពីការបោះឆ្នោតជូនដល់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាសូត្រមន្ត បង្សុកូល សម្តែងរបំាត្រុដិ អបអរសាទរឆ្នាំថ្មី
អគ្គលេខាធិការដ្ឋានរដ្ឋសភាសូត្រមន្ត បង្សុកូល សម្តែងរបំាត្រុដិ អបអរសាទរឆ្នាំថ្មី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/9/2018 8:28:14 PM )

ខណៈដែលថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នឹងឈានចូលមកដល់ប៉ុន្មានថ្ងៃទៀតនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រ ព្រះសង្ឃ តាមគន្លងព្រះពុទ្ធសាសនា ក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាិងដោយមានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាងច្រើនកុះករ។

បន្ទាប់ពីមានការសម្តែងរបំាត្រុដិ ដើម្បីដេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ នាំសិរីសួស្តីឆ្នាំថ្មីចូលកើតមានដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋទូទំាង ប្រទេសរួចមក ក៏មានរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា សុំសេចក្តីសុខសេចក្តីចម្រើន និងឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ក្នុងឱកាស ឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នេះ។

នៅក្នុងឱកាសសប្បាយរីករាយ ជាមួយសទ្ធាជ្រះថ្លាជាទីបំផុតនេះ ឯកឧត្តម ឡេង ប៉េងឡុង បានសម្តែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តី រាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ ដែលបានខិតខំបំពេញការងារបម្រើស្ថាប័នក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ឯកឧត្តមបានបួងសួង សូមឲ្យទេវតាឆ្នាំថ្មី តាមជួយថែរក្សាបីបាច់មន្រ្តីរាជការទំាងអស់ សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន ជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន