សារលិខិតអបអរសាទរ ជូនចំពោះ ឯកឧត្តម លី ចានស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន លើកទី១៣ នៃសាធារណរដ្ឋប្រជាមានិតចិន__ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨__ មន្រ្តីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ សិក្សាកិច្ចការសភានៅកម្ពុជា ដោយត្រូវមកស្វែងយល់ដោយផ្ទាល់នៅវិមានរដ្ឋសភា__ ឯកឧត្តម ចាយ បូរិន៖ អាជ្ញាធរមូលដ្ឋាន អ្នកសង្កេតការណ៍ មានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយពីការបោះឆ្នោតជូនដល់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា និងមន្រ្តីរាជការជូនពរ ឯកឧត្ដមអនុប្រធានទាំងពីរនៃរដ្ឋសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
សមាជិករដ្ឋសភា និងមន្រ្តីរាជការជូនពរ ឯកឧត្ដមអនុប្រធានទាំងពីរនៃរដ្ឋសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/9/2018 1:23:45 AM )

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំចរ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តម ឈាង វុន និង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានដឹកនាំសមាជិកសមាជិការដ្ឋសភា ចូលជូនពរ ឯកឧត្ដម យូ ហុកគ្រី អនុប្រធានទី១ និង ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

នៅក្នុងពិធីដែលរៀបចំធ្វើឡើងនៅឯខុទ្ទកាល័យឯកឧត្ដមអនុប្រធានទី១ នៃរដ្ឋសភា គឺដឹកនាំដោយ ឯកឧត្តម ឈាង វុន និងនៅខុទ្ទកាល័យ ឯកឧត្ដម បណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប

នៅក្នុងសារលិខិតជូនពរ ដែលអានដោយ ឯកឧត្តម ឈាង វុន គោរពជូនឯកឧត្ដមអនុប្រធានទី១ ក៏ដូចជាសារលិខិតជូនពរមួយផ្សេងទៀត គោរពជូនឯកឧត្ដមបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា ដែលអានដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប សុទ្ធតែបានលើកឡើងនូវការកោតសរសើរ ចំពោះការលះបង់កម្លំាងកាយ បញ្ញាស្មារតី របស់ឯកឧត្ដមអនុប្រធានរដ្ឋសភាទាំងពីររូប ដែលបានចូលរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិប- តេយ្យ សេរីពហុបក្ស ការអភិវឌ្ឍដើម្បីការងារសមធម៌ ប្រសិទ្ធភាព និងការអភិវឌ្ឍប្រទេសជាតិរបស់យើង។

សារលិខិតបានបន្តថា ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ តាងនាមសមាជិកសមាជិកានៃរដ្ឋសភាទាំងអស់ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយលើលោក ទេវតាឆ្នាំថ្មីព្រះនាមមហោទរាទេវី ដែលថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយ បីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនឯកឧត្ដមអនុប្រធានទី១ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ក៏ដូចជាឯកឧត្ដមបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា និងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីសមាជិកសមាជិការដ្ឋសភាគោរពជូនពរ ឯកឧត្ដមអនុប្រធានទី១ និងឯកឧត្ដមបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា រួចមក ថ្នាក់ដឹកនាំអគ្គលេខា- ធិការដ្ឋានរដ្ឋសភា និងមន្រ្តីរាជការ ដែលដឹកនាំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ក៏បានបន្តចូលជូនពរចំពោះឯកឧត្ដម អនុប្រធានទី១ និង ឯកឧត្ដមបណ្ឌិតអនុប្រធានទី២ នៃរដ្ឋសភា ផងដែរ៕

 អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន