អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសុខាភិបាល សង្គមកិច្ច នៃរដ្ឋសភា ចុះជួបពលរដ្ឋ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង
គណៈកម្មការសុខាភិបាល សង្គមកិច្ច នៃរដ្ឋសភា ចុះជួបពលរដ្ឋ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/12/2018 10:17:58 PM )

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ចាប ញ៉ាលីវុធ ប្រធានគណៈ​កម្មការ បានចុះបំពេញបេសកកម្មសិក្សា ស្វែងយល់វិស័យការងារ ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ គណៈកម្មការនៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។ ក្នុងដំណើរបំពេញបេសក​កម្ម​នេះ គណៈប្រតិភូបានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត និងបានចុះសិក្សាស្វែង​យល់ដោយផ្ទាល់ពីសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ ជួបសំណេះសំណាលជាមួយពលរដ្ឋដែលជា អ្នកជំងឺផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងសាលាខេត្ត ឯកឧត្តមអភិបាលបានមាន ប្រសាសន៍ជម្រាបជូន គណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភា អំពីស្ថានភាពទូទៅរបស់ខេត្តកំពង់ឆ្នាំង ពិសេសស្ថានភាពភូមិសាស្រ្តខេត្ត។ ខេត្តកំពង់ឆ្នាំងមានផ្ទៃដីសរុបចំនួន ៥៥២ ១០០ ហិកតា មានព្រំប្រទល់ខាង​លិចជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ចាម ខាងជើងជាប់នឹងខេត្តកំពង់ធំ និងខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

ខេត្តកំពង់ឆ្នាំមានក្រុងមួយ ស្រុក៧ មានសង្កាត់ចំនួន៤ និងឃុំ៦៦ ស្មើនឹង ៥៦៩ភូមិ។ លោកអភិបាលខេត្ត បានឲ្យដឹងបន្តថា ខេត្តកំពង់ឆ្នាំងមាន ចំងាយ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ចំពោះវិស័យសុខាភិបាលនៅខេត្តកំពង់ឆ្នាំង បានផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្រីក្រ និងកម្មករ កម្មការិនី បានយ៉ាងច្រើន។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានគូសបញ្ជាក់ថា ដោយមានការគាំទ្រពីកម្មវិធីមូលនិធិសមធម៌ ដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ខេត្តមានលទ្ធភាពក្នុងការព្យាបាលជំងឺជូនពលរដ្ឋដោយមិនគិតថ្លៃបានចំនួនច្រើន ក្នុងនោះបានលើកលែងថ្លៃសេវាព្យាបាលចំនួន៥៧៩៣ករណីបង់ថ្លៃ ជំនួសចំនួន២៤៨៤៧ករណី និងពិនិត្យព្យាបាលជូនកម្មករ កម្មការិនីនៅតាមរោងចក្រក្នុងខេត្តចំនួន១២០លើក ដែលមានចំនួនសរុប២៦៩០៤នាក់ ស្រី២៣២៧៨នាក់ និងព្យាបាលអ្នករងគ្រោះដោយសារគ្រឿងញៀន១២៦នាក់ និងបានចុះចែកមុងជ្រលក់ថ្នាំនៅតាមតំបន់គ្រុនចាញ់ចំនួន៣៣១៤០ មុង និងពិនិត្យតាមដានការចែកចាយថ្នាំទម្លាក់ព្រូនដល់កុមារ​នៅតាមមណ្ឌលសុខភាព និងសា​លារៀន​។

ឯកឧត្តម ចាប ញ៉ាលីវុធ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានវាយតម្លៃនិងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុង​ខេត្តឲ្យមានការ រីកចម្រើនគួរឲ្យកត់សម្គាល់ និងបានខិតខំផ្តល់ សេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដូចជាសេវា សុខាភិបាល ជាដើមនោះ។

ឯកឧត្តមប្រធានគណៈកម្មការ បានជំរុញនិងលើកទឹកចិត្តអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្ត​យកចិត្តទុកដាក់លើកកម្ពស់ជីវភាព និងសុខសន្តិភាពជូនពលរដ្ឋ បន្តទៀតតាមរយៈយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តរួចហើយ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានចុះទៅពិនិត្យមើលការផ្តល់សេវាសុខា​ភិបាល ជូនពលរដ្ឋដោយផ្ទាល់ នៅមន្ទីរពេទ្យ​បង្អែកខេត្តកំពង់ឆ្នាំង និងបានសំណេះសំណាល​ជាមួយពលរដ្ឋដែលកំពុងសម្រាកព្យា​បាល​ជំងឺនៅក្នុងមន្ទីរពេទ្យ នេះផងដែរ។

សូមបញ្ចាក់ថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ​ខែមីនា ឆ្នាំ២០១៨នេះ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានចុះបំពេញបេសកកម្មសិក្សាស្វែងយល់ពីវិស័យការងារដែលគណៈកម្មការទទួលបន្ទុក នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ៕

អត្ថបទនិងរូបភាព​ដោយនាយកដ្ឋានព័ត៌មាន