ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក__ សេចក្តីប្រកាសព័ត៌មាន ស្តីអំពី លទ្ធផលនិងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩__ រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន__ សេចក្តីថ្លែងការណ៍ របស់ គណៈប្រតិភូសភាកម្ពុជាទៅកាន់សហភាពអន្តរសភា IPU ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨__ គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត__ ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម__ ប្រធានIPU​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភានឹងប្រជុំជាវិសាមញ្ញនៅថ្ងៃទី១៤ កុម្ភៈ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
រដ្ឋសភានឹងប្រជុំជាវិសាមញ្ញនៅថ្ងៃទី១៤ កុម្ភៈ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/12/2018 2:20:41 AM )

រដ្ឋសភាបានសម្រេចថា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់មួយចំនួនដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យ និងសិក្សាចប់សព្វគ្រប់តាមនីតិវិធី។ នេះបើតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដែលដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រដ្ឋសភាក៏បានសម្រេចប្រគល់ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ និងសិក្សា  ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

របៀបវារៈរដ្ឋសភាគ្រោងលើកយកមកពិភាក្សា និងអនុម័តក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនោះមាន ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន