ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញធ្វើបាឋកថា ពីការអនុវត្តមុខងាររបស់រដ្ឋសភា ដល់សិស្សសាលាភូមិន្ទរដ្ឋបាល__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះកិច្ចសន្យាសេវាធានារ៉ាប់រងសុខភាពជូនតំណាងរាស្រ្តក្នុងឆ្នាំ២០១៨__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំសភាលើកទី៩ នីតិកាលទី៥ នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨__ សម្តេចប្រធានរដ្ឋសភាជម្រាបអ្នកវិនិយោគទុនចិនថាកម្ពុជាមានសន្តិភាព ហើយរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាដៃគូសក្តានុពល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពបិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
សមាជិករដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពបិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/8/2018 3:07:24 AM )

នៅរសៀលថ្ងៃទី៨ ​ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសមា​ជិក​សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព មហាឧបាសក គង់ ខាត់ បិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅគេ​ហដ្ឋាន​​សព ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល រួមទំាងសមាជិកសមាជិការដ្ឋសភា បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ សម្តេចវិបុល សេនាភក្តី និងលោកជំទាវ ព្រមទំាងក្រុមគ្រួសារទំាងអស់ ដែលបានបាត់បង់បិតា បិតាក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់បំផុត នាឱកាសនេះ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា “ក្នុងនាមខ្ញុំផ្ទាល់ ព្រមទំាងសមាជិកសមាជិកានៃរដ្ឋសភា ខ្ញុំសូមវាយតម្លៃយ៉ាងខ្ពស់បំផុត ចំពោះគុណ បំណាច់ដ៏ធំធេងរបស់ មហាឧបាសក គង់ ខាត់ ដែលជាបិតា បិតាក្មេកដ៏គំរូមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន ពេលវេលា ព្រមទំាង ខិតខំតស៊ូគ្រប់កាលៈទេសៈ ឧបត្ថម្ភគំាទ្រសម្តេច និងលោកជំទាវ ក្នុងសកម្មភាពចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិមាតុភូមិ”។

សូមជម្រាបថា មហាឧបាសក គង់ ខាត់ ដែលត្រូវជាបិតាក្មេករបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាពនៅ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ក្នុងជន្មាយុ ១០១ឆ្នាំ ដោយជរាពាធ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh