អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ជំរុញអាជ្ញាធរខេត្តនេះ យកចិត្តទុកដាក់បម្រើពលរដ្ឋឲ្យល្អបន្ថែមទៀត
តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ជំរុញអាជ្ញាធរខេត្តនេះ យកចិត្តទុកដាក់បម្រើពលរដ្ឋឲ្យល្អបន្ថែមទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/1/2018 7:06:46 AM )

ក្រុមតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងមាន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាឯកឧត្តម ពៅ សាមី ឯកឧត្តម មុំម ស៊ីបុន ឯកឧត្តម ឡុង ប៊ុន្នី សមាជិករដ្ឋសភា បានជួបសំណេះសំណាលជាមួយ ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីរាជការក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង នាព្រឹក ថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយនៅក្នុងឱកាសនោះ សមាជិករដ្ឋសភាបានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរាជការ អាជ្ញាធរថ្នាក់មូលដ្ឋាន ទំាងអស់ ត្រូវយកចិត្តទុកដាក់បម្រើពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត។

មន្រ្តីរាជការថ្នាក់មូលដ្ឋាន ដែលចូលរួមក្នុងពិធីសំណេះសំណាលនាឱកាសនេះ មានចំនួនប្រមាណ២០០នាក់។ លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សា ក្រុងព្រៃវែង បានលើកឡើងថា ក្រុងព្រៃវែងមិនខុសពីខេត្តក្រុងនានានៅក្នុងប្រទេសកម្ពុជានោះទេ គឺទទួលបានសមិទ្ធផលពីរាជរដ្ឋាភិបាលជាច្រើន មានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងប្រព័ន្ធធារាស្រ្តជាដើម។ សមិទ្ធផលទំាងអស់នេះ រួមទាំងម្លប់សន្តិភាព ស្ថិរភាពនយោបាយផងនោះ បានធ្វើឲ្យ ជីវភាពពលរដ្ឋមានការរីកចម្រើនជាលំដាប់។

លោកប្រធានក្រុមប្រឹក្សាបានអះអាងថា លើសពីនេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានខិតខំស្វែងយល់ពីសុខទុក្ខពលរដ្ឋ និងបានដោះស្រាយភ្លាមៗរាល់ បញ្ហា និងកង្វល់របស់ពួកគាត់។ ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគុណភាព។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរ និងមន្រ្តីរាជការទំាងអស់ ដែលបានខិតខំយកចិត្តទុកដាក់បម្រើពលរដ្ឋ។ ឯកឧត្តមបានលើកទឹកចិត្ត និងគំាទ្រដល់អាជ្ញាធរ ត្រូវបំពេញការងារឲ្យបានល្អបន្ថែមទៀត ពិសេសត្រូវអនុវត្តន៍ឱ្យបាន នូវប្រសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែលើកឡើងថា មន្រ្តីរាជការគឺជាខ្ញុំបម្រើពលរដ្ឋ មិនមែនជាចៅហ្វាយ នោះទេ។ មន្រ្តីរាជការត្រូវធ្វើជាមន្រ្តីជើងពីរ កុំធ្វើមន្រ្តីជើង១០ឲ្យសោះ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋ ក៏បានលើកឡើងពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ដែលទទួលបានកំណើនប្រមាណ៧%ជារៀងរាល់ឆ្នាំ។ កំណើនសេដ្ឋកិច្ចថេរ បានធ្វើឲ្យប្រាក់ចំណូលពលរដ្ឋបានកើនឡើង ប្រទេសជាតិមានការរីកចម្រើន ពិសេសបានបង្កលក្ខណៈល្អប្រសើរដល់ រាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ។ មិនតែប៉ុណ្ណោះកម្មករកម្មការិនី ដែលបម្រើការងារនៅក្នុង ឧស្សាហកម្មកាត់ដេរ បានឡើងប្រាក់បៀវត្សរ៍ ក្នុងកម្រិតមួយខ្ពស់នៅឆ្នាំ២០១៨ខាងមុខនេះ ជាមួយនឹងការទទួលបាន អត្ថប្រយោជន៍ជាច្រើនពី រាជរដ្ឋាភិបាលទៀតផង។

ជាមួយគ្នានេះដែរ នៅក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងពីស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ជម្រាបជូនដល់មន្រ្តីរាជការនៅក្នុងក្រុងព្រៃវែងបានដឹងផងដែរ។ ឯកឧត្តមបានលើកឡើងថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជាការអនុវត្តច្បាប់ ដោយសារគណបក្សនេះ បានរកឃើញថាមានកំហុសក្នុងការឃុបឃិតជាមួយបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរូបភាពបដិវត្តន៍ ពណ៌។ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការបានលើកឡើងថា ទោះបីគណបក្សនេះត្រូវរំលាយ ប្រទេសកម្ពុជានៅមានគណបក្សជាច្រើនទៀត ហើយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគឺត្រូវបានពង្រឹង នេះជាឆន្ទៈយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល។

“នៅឆ្នាំ២០១៨ខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណារាស្រ្ត នីតិកាលទី៦។ ការបោះឆ្នោតនេះហើយជាដំណើរលទ្ធិប្រជាធិបតេយ្យ” នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន