សារលិខិតអបអរសាទរ ជូនចំពោះ ឯកឧត្តម លី ចានស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន លើកទី១៣ នៃសាធារណរដ្ឋប្រជាមានិតចិន__ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨__ មន្រ្តីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ សិក្សាកិច្ចការសភានៅកម្ពុជា ដោយត្រូវមកស្វែងយល់ដោយផ្ទាល់នៅវិមានរដ្ឋសភា__ ឯកឧត្តម ចាយ បូរិន៖ អាជ្ញាធរមូលដ្ឋាន អ្នកសង្កេតការណ៍ មានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយពីការបោះឆ្នោតជូនដល់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនពរ សម្តេចចក្រី ហេង សំរិន ក្នុងឱកាសចូលឆ្នាំសកល២០១៨
សមាជិករដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនពរ សម្តេចចក្រី ហេង សំរិន ក្នុងឱកាសចូលឆ្នាំសកល២០១៨
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/28/2017 10:21:42 PM )

កន្រ្តក់ផ្កាដ៏ស្រស់ស្អាត ជាមួយសារលិខិតជូនពរដ៏មានអត្ថន័យ ត្រូវបានសមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា មន្រ្តីរាជការជូនពរ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០១៨ ដែលនឹងចូលមកដល់ ប៉ុន្មានថ្ងៃខាងមុខនេះ។

នៅក្នុងឱកាសចូលជូនពរ សម្តេចប្រធានរដ្ឋសភា ដាច់ដោយឡែកពីគ្នា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ គឺ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធាន ទី២រដ្ឋសភា បានដឹកនាំសមាជិកសមាជិការដ្ឋសភា។ ចំណែក ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តី រាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅក្នុងសារលិខិតជូនពររបស់សមាជិកសមាជិការដ្ឋសភា និងមន្រ្តីរាជការ បានជូនពរនូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហា ប្រសើរជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកជំទាវ ព្រមទំាងក្រុមគ្រួសារ។

នៅក្នុងសារលិខិតជូនពរនោះ បានវាយតម្លៃខ្ពស់ចំពោះ ឆន្ទៈមនសិការបញ្ញាញាណ ពុះពាររាល់ឧបសគ្គគ្រប់បែបយ៉ាងរបស់សម្តេចចក្រី ដើម្បីបម្រើ ឧត្តមប្រយោជន៍ជាតិ និងប្រជាជន ឲ្យទទួលបាននូវសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ។ សារលិខិតបានលើកឡើងថា សម្តេចប្រធានរដ្ឋសភា បានដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ឲ្យទទួលបានជោគជ័យត្រចះត្រចង់ និងបានធ្វើពលីកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិ ព្រមទំាងបានរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។

“យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត័្រយកែវទំាងបី វត្ថុស័ក្តិសិទ្ធិទំាងឡាយក្នុងលោក ឬទ្ធិតេជៈបារមី ព្រះឥន្ទ ព្រះព្រហ្ម ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំសព្វសាធុការពរជ័យគ្រប់យ៉ាង និងប្រកបដោយពុទ្ធពរទំាងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ” ទំាងនេះជាអត្ថន័យនៅក្នុងសារជូនពរ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន