សារលិខិតអបអរសាទរ ជូនចំពោះ ឯកឧត្តម លី ចានស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន លើកទី១៣ នៃសាធារណរដ្ឋប្រជាមានិតចិន__ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨__ មន្រ្តីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ សិក្សាកិច្ចការសភានៅកម្ពុជា ដោយត្រូវមកស្វែងយល់ដោយផ្ទាល់នៅវិមានរដ្ឋសភា__ ឯកឧត្តម ចាយ បូរិន៖ អាជ្ញាធរមូលដ្ឋាន អ្នកសង្កេតការណ៍ មានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយពីការបោះឆ្នោតជូនដល់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាដាក់កម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធ សម្តេចឪ ក្នុងឱកាសខួបលើកទី៦៤ ទិវាឯករាជ្យជាតិ
សមាជិករដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាដាក់កម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធ សម្តេចឪ ក្នុងឱកាសខួបលើកទី៦៤ ទិវាឯករាជ្យជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/9/2017 5:54:46 AM )

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺជាខួប៦៤ឆ្នាំ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧) ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យពីការ គ្រប់គ្រងរបស់បារំាង ក្រោមស្នាព្រះហស្ថទាម​ទារជាប្រវត្តិសាស្រ្តរបស់អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាគឺ ព្រះករុណាព្រះ​បាទ​សម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ

ពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់បានចងចំាជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត (ព្រះបរមរតនកោដ្ឋ) ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូដើម្បីជាតិមាតុភូមិ។

នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខា​ធិការដ្ឋានរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានអញ្ជើញដាក់ កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធរបស់ ព្រះករុណា ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ នៅឯព្រះបរមរូប ដែលស្ថិតនៅមណ្ឌលសួនច្បារ ខាងកើតវិមានឯករាជ្យ និងបានដាក់កម្រងផ្កានៅវិមានឯករាជ្យផងដែរ។

ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ ចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ។

សម្រាប់ទិវាឯករាជ្យជាតិវិញ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងប្រទានភ្លើងជ័យ អបអរសាទរទិវាបុណ្យជាតិ៩វិច្ឆិកា ដែលជាខួបលើកទី៦៤នៅវិមានឯករាជ្យ ដោយមាន​ការចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន