ទំព័រមុខ
»
គណៈកម្មការទី៥
»
»
តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ធ្វើផ្លូវ១ខ្សែជូនប្រជាពលរដ្ឋ នៅភូមិខ្ជាយ ឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង
តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ធ្វើផ្លូវ១ខ្សែជូនប្រជាពលរដ្ឋ នៅភូមិខ្ជាយ ឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង
|
រៀបរៀងដោយ ៖
NA1472
នៅថ្ងៃទី (10/15/2017 6:30:31 PM
) |
|
|
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង បានជួយធ្វើផ្លូវ១ខ្សែប្រវែង១០០០ម៉ែត្រ ជូនប្រជាពលរដ្ឋនៅភូមិខ្ជាយ ស្ថិតនៅក្នុងឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។
លោក សេក ផានិត សមាជិកក្រុមប្រឹក្សាឃុំអូរដំបងមួយ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាង១០០គ្រួសារស្ថិតនៅភូមិខ្ជាយ ក្នុងឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង បានសំណូមពរតាមរយៈក្រុមប្រឹក្សាឃុំ ស្នើសុំធ្វើផ្លូវមួយខ្សែប្រវែង១០០០ម៉ែត្រ និងទទឹង៣ម៉ែត្រ ជាផ្លូវចូលភូមិដែលបាន ខូចខាតដោយជំនន់ទឹកភ្លៀង ធ្វើឲ្យប្រជាពលរដ្ឋមានការពិបាកក្នុងការធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិត។
លោក សេក ផានិត បន្តថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ ឯកឧត្តម ឈាង វុន បានចុះមកពិនិត្យ និងធ្វើការ ដោះស្រាយជាបន្ទាន់ជូនដល់ប្រជាពលរដ្ឋ។
លោក សេក ផានិត តំណាងអោយប្រជាពលរដ្ឋភូមិខ្ជាយ ឃុំអូរដំបងមួយ ស្រុកសង្កែ ខេត្តបាត់ដំបង បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដម ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ដែលតែងតែយកចិត្តទុកដាក់រាល់ការលំបាករបស់ប្រជាពលរដ្ឋ និងបានជួយដោះស្រាយនូវសំណូមពររបស់ ប្រជាពលរដ្ឋនាពេលនេះ។
អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន
|
|
វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh