ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » គណៈកម្មការនៃរដ្ឋសភាសម្រេចបញ្ជូនសេចក្ដីស្នើច្បាប់វិសោធនកម្មច្បាប់ចំនួន៤ ទាក់ទិននឹងការបោះឆ្នោត ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីពិនិត្យដាក់ចូលក្នុងរបៀបវារៈប្រជុំរដ្ឋសភា
គណៈកម្មការនៃរដ្ឋសភាសម្រេចបញ្ជូនសេចក្ដីស្នើច្បាប់វិសោធនកម្មច្បាប់ចំនួន៤ ទាក់ទិននឹងការបោះឆ្នោត ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីពិនិត្យដាក់ចូលក្នុងរបៀបវារៈប្រជុំរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/15/2017 6:27:20 PM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានមានប្រសាសន៍ថា គណៈកម្មការបានឯកភាពគ្នាសម្រេច បញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សេចក្ដីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា សេចក្ដីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងសេចក្ដីស្នើច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ជូនទៅគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា ធ្វើការពិភាក្សានិងអនុម័តនាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍បែបនេះ បន្ទាប់ពីគណៈកម្មការបានជួបប្រជុំជាមួយតំណាងក្រុមតំណាងរាស្រ្តហត្ថលេខី ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទាំងតំណាងរាស្រ្តហត្ថលេខី និងក្រុមអ្នកច្បាប់ផង នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា តាមការពិនិត្យសេចក្ដីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ទាំង៤នេះ គឺវាពិតជាមានភាពសមស្រប ទៅនឹងច្បាប់រដ្ឋធម្មនុញ្ញបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងច្បាប់ដែលនៅជាធរមានផ្សេងៗទៀត។ ម៉្យាងទៀតការស្នើធ្វើវិសោធនកម្មនៃច្បាប់ទាំង៤ ក៏ដើម្បី ឲ្យច្បាប់មានសង្គតិភាពជាមួយគ្នា សម្រាប់ការអនុវត្តក្នុងនីតិកាលបន្តបន្ទាប់ទៀត ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ក្នុងនាមក្រុមតំណាងរាស្រ្តហត្ថលេខី ក៏បានមានប្រសាសន៍ជម្រាបពីមូលហេតុដែលនាំឲ្យតំណាង រាស្ត្រមួយក្រុមមានចំនួន៤៩រូប បានឯកភាពគ្នារៀបចំនូវសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ទាំង៤ខាងលើនេះឡើង និងថាការរៀបចំសេចក្ដីស្នើ ច្បាប់ស្ដីពី វិសោធនកម្មច្បាប់ទាំង៤នេះ គឺធ្វើឡើងស្របទៅតាមច្បាប់ស្ដីពីគណបក្សនយោបាយ ក៏ដូចជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង ស្របតាមសភាពការណ៍ជាក់ស្ដែងនាពេលបច្ចុប្បន្ននៅកម្ពុជាផងដែរ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍លើកឡើងថា ផ្អែកលើក្របខ័ណ្ឌច្បាប់ និងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្រសួងព្រមទាំងអន្តរក្រសួងពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំជំរុញធ្វើការពិនិត្យលើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ទាំងនេះ ក្នុងគោលបំណងបំពេញបន្ថែមនូវភាពខ្វះចន្លោះ ដែលពុំមានចែងនូវលក្ខខ័ណ្ឌគ្រប់គ្រាន់ និងស្របតាមសភាពការណ៍ បច្ចុប្បន្ន   ដូច្នេះវាទាមទារចាំបាច់ឲ្យមានការស្នើធ្វើវិសោធនកម្មទៅលើច្បាប់ទាំងនេះ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការគោរពសិទ្ធិ និងការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន