ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ជំរុញឲ្យអាជ្ញាធរខេត្តព្រះសីហនុ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ និងផ្សព្វផ្សាយច្បាប់ឲ្យប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ជំរុញឲ្យអាជ្ញាធរខេត្តព្រះសីហនុ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ និងផ្សព្វផ្សាយច្បាប់ឲ្យប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/13/2017 12:07:24 AM )

នៅក្នុងដំណើរចុះបំពេញការងារនៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ បានមានប្រសាសន៍ ជំរុញដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនេះ ត្រូវខិតខំយកចិត្តទុកដាក់បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ និងផ្សព្វផ្សាយច្បាប់ឲ្យប្រជាពលរដ្ឋបានយល់ដឹងបន្ថែម ទៀត ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរឡើង។

នៅឯជំនួបពិភាក្សាការងារក្នុងសាលាខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈប្រតិភូ ក៏បានមានប្រសាសន៍ជម្រាបជូនថ្នាក់ដឹកនាំ ខេត្ត អំពីគោលបំណងដែលគណៈកម្មការចុះមកសិក្សាស្វែងយល់ពីការងារមួយចំនួន ដែលទាក់ទងនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅក្នុង ខេត្តព្រះសីហនុនេះ។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនពីកិច្ចការងារមួយចំនួន ដែលជាកាតព្វកិច្ចរបស់តំណាងរាស្ត្រត្រូវធ្វើជូនដល់អាជ្ញាធរខេត្តបាន ជ្រាបផងដែរ។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំមន្ទីរជំនាញរបស់រដ្ឋបាលខេត្ត បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផល ការងារដែលបានអនុវត្តនាពេលកន្លងមក ជូនគណៈប្រតិភូនៃរដ្ឋសភាបានជ្រាប ដោយឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់  ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋគឺតែងបានយកចិត្តទុកដាក់ ក្នុងការបន្តអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយផ្តោតលើការពង្រឹងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ គ្មានការភ័យ ខ្លាច ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយភាពសុខសាន្ត។ សមត្ថកិច្ចជំនាញក៏បានបន្តចាត់វិធានការចាំបាច់មួយចំនួនដូចជា ការប្រជុំដាក់ផែនការ ការងារ រៀបចំប្រជាការពារភូមិ បន្តសហការគ្នាក្នុងការបង្ក្រាប និងទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស  អំពើហិង្សាក្នុង គ្រួសារ ការឆែករកអាវុធជាតិផ្ទុះ និងបទល្មើសផ្សេងៗទៀតជាដើម។

ឯកឧត្តម យន្ត មីន ក៏បានលើកឡើង អំពីករណីគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈមនៅឡើយសម្រាប់ខេត្តព្រះសីហនុ ដោយសារតែ តួលេខនៃចំនួនអ្នករងគ្រោះនៅតែខ្ពស់ ហេតុនេះឯកឧត្ដមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តន៍ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ម្យ៉ាងទៀតអាជ្ញាធរដែនដីរួមជាមួយមន្ត្រីពាក់ព័ន្ធ ក៏បានបន្តធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីជាបន្តបន្ទាប់បានយ៉ាងទូលំទូលាយ ជូនដល់ ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សនៅតាមសាលារៀន ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ មិនត្រឹមតែប៉ុណ្ណោះ ខេត្តតែងតែរម្លឹកដល់ មន្ត្រីចុះអត្រានុកូលដ្ឋាន ក៏ដូចជាមន្ត្រីគ្រប់ផ្នែកនៅក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើការឱ្យបានលឿន ឱ្យមានតម្លាភាពជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងការជម្រាបជូនពីសក្ដានុពលខាងវិស័យទេសចរណ៍ និងអំណោយផលខាងវិស័យសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុនេះ ឯកឧត្តម យន្ត មីន ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលខេត្តបានជួបប្រទះ និងបានសំណូមពរដល់គណៈកម្មការនៃរដ្ឋសភា សូមជួយជំរុញដើម្បីរក មធ្យោបាយដោះស្រាយផងដែរ។

ក្រោយពីបានស្តាប់របាយការណ៍របស់ខេត្តរួចមក ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការបានមានប្រសាសន៍កោតសរសើរ និងវាយតំលៃ ខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ ដែលមាន ឆន្ទៈខ្ពស់ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានការរីកចម្រើន។ ចំពោះបញ្ហាប្រឈម និងសំណូមពររបស់អាជ្ញាធរខេត្តដែលបានលើកឡើង ឯកឧត្តមបណ្ឌិតប្រធានគណៈប្រតិភូបានមានប្រសាសន៍ថា នឹងពាំនាំយកទៅជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជ្រាប និងជូនព័ត៌មានទៅក្រសួងពាក់ព័ន្ធដើម្បីធ្វើការពិនិត្យដោះស្រាយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន