អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » និស្សិតច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត ទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា ដើម្បីស្វែងយល់ពីភារកិច្ចស្ថាប័ននីតិប្បញ្ញត្តិឲ្យកាន់តែច្បាស់
និស្សិតច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត ទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា ដើម្បីស្វែងយល់ពីភារកិច្ចស្ថាប័ននីតិប្បញ្ញត្តិឲ្យកាន់តែច្បាស់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/31/2017 12:27:15 AM )

និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួនជាង៤០នាក់ បានធ្វើទស្សនកិច្ចសិក្សា នៅវិមាន រដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ដោយមាន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ទទួលស្វាគមន៍ និងបានធ្វើបទបង្ហាញពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា ជម្រាបដល់ក្រុមនិស្សិត ដែលបានមក ដល់វិមានរដ្ឋសភានាឱកាសនោះ។

ឯកឧត្តម ឈាង វុន បានជម្រាបក្រុមនិស្សិតថា កម្ពុជាជាប្រទេសដែលបានប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ។ អំណាចស្ថាប័នកំពូលទំាងបីរបស់កម្ពុជាបានចែកដាច់ពីគ្នា គឺអង្គនីតិប្បញ្ញត្តិ ដែលមានរដ្ឋសភា ព្រឹទ្ធសភា។ អង្គនីតិប្រតិបត្តិ គឺរាជរដ្ឋាភិបាល និង តុលាការ។

“អំណាចទាំងបីនេះមិនអាចលូកដៃចូលគ្នាបានទេ” នេះជាការបញ្ជាក់របស់ ឯកឧត្តម ឈាង វុន ដោយឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះ គណបក្ស នយោបាយពីរ មានអាសនៈនៅក្នុងរដ្ឋសភា ដែលបានមកពីការបោះឆ្នោតជាសកលកាលពីឆ្នាំ២០១៣។ រដ្ឋសភាកំពុងស្ថិតនៅក្នុងនីតិកាលទី៥ ហើយ ការបោះឆ្នោតនីតិកាលទី៦ នឹងធ្វើឡើងនៅឆ្នាំ២០១៨ ខាងមុខនេះ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងដើរលើផ្លូវប្រជាធិបតេយ្យបានយ៉ាងល្អ និងត្រឹមត្រូវ។ គណបក្សសំឡេងភាគច្រើនក្នុងរដ្ឋសភា គឺគណបក្ស ប្រជាជនកម្ពុជា ដែលមាន៦៨អាសនៈ និងគណបក្សសំឡេងភាគតិច គឺគណបក្សសង្គ្រោះជាតិ ដែលមាន៥៥អាសនៈ។ ក្រៅពីការបំពេញការងារស្នូល ជាតំណាងពលរដ្ឋ ការងារនីតិកម្មដែលតាក់តែងច្បាប់ ពិភាក្សានិងអនុម័តច្បាប់ រួមនឹងការឃ្លាំមើលការអនុវត្តច្បាប់ចំពោះរាជរដ្ឋាភិបាលនោះ រដ្ឋសភា បានដើរតួនាទីសំខាន់នៅលើឆាកអន្តរជាតិ តាមរយៈកិច្ចការ ការទូតសភាផងដែរ។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា នៅក្នុងកិច្ចការទូតសភានេះ រដ្ឋសភាកម្ពុជា ជាសមាជិកអង្គការវេទិកាអន្តរសភាជាច្រើននៅក្នុងតំបន់ និងពិភពលោក មានដូចជា ជាសមាជិកសហភាពអន្តរសភា(IPU) សភាតំបន់អាស៊ី(APA) អន្តរសភាអាស៊ាន(AIPA) ជាដើម។ ក្នុងនាមជាសមាជិក វេទិកាអន្តរសភាទំាងនោះ រដ្ឋសភាកម្ពុជាបានចូលរួមមហាសន្និបាត កិច្ចប្រជុំជាច្រើនរបស់អង្គការ ស្ថាប័នទំាងនោះ។ លើសពីនេះសភាកម្ពុជា ក៏បាន ធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាសភាទំាងអស់នោះជាច្រើនលើកមកហើយដែរ មានដូចជា កាលពីឆ្នាំ២០១៥ បានទទួលរៀបចំមហាសន្និបាតលើកទី៨ សភាតំបន់អាស៊ី ហើយក្នុងឆ្នាំ២០១៦ បានធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៩ សភាតំបន់អាស៊ីនេះទៀត។ មិនតែប៉ុណ្ណោះ នាពេលកន្លងមក សភា កម្ពុជាក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ានផងដែរ ហើយនៅឆ្នាំខាងមុខៗទៀត សភាកម្ពុជាក៏នឹងត្រៀមរៀបចំវេទិកាអន្តរសភា មួយចំនួនទៀតផងដែរ។

ឯកឧត្តម ឈាង វុន ក៏បានជម្រាបជូនដល់ក្រុមនិស្សិត ពីតួនាទីដ៏សំខាន់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភានោះ។ ក្រុមនិស្សិតបានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឈាង វុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើបទបង្ហាញដល់ពួកគេ។ តំណាងនិស្សិត បានចាត់ទុកថាបទបង្ហាញនាពេលនេះ ពិតជាបានផ្តល់ចំណេះបន្ថែមពីអ្វីដែលគេបានសិក្សានៅសាលា។

បន្ទាប់ពីបានស្តាប់បទបង្ហាញហើយ ក្រុមនិស្សិត មានឱកាសបានដើរទស្សនាវិមានរដ្ឋសភា ពិសេសបានចូលទស្សនា សាលប្រជុំពេញអង្គរដ្ឋសភា ផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន