ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន អញ្ជើញចូលរួមក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធី្លជូនប្រជាពលរដ្ឋ ក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង
ឯកឧត្តម ឈាង វុន អញ្ជើញចូលរួមក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធី្លជូនប្រជាពលរដ្ឋ ក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/28/2017 6:54:39 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនៅភូមិអណ្តូងចេញ ស្ថិតក្នុង សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថ្លែងការកោតសរសើរ ចំពោះការខិតខំយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្ត បាត់ដំបង និងលោកប្រធានមន្ទីរសុរិយោដី និងសំណង់ខេត្តបាត់ដំបង ក្នុងការចុះមកវាស់វែងដី និងធ្វើប័ណ្ណកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុង ខេត្តបាត់ដំបងទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមក៏បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្ដេចទាំងអស់មានការ​យកចិត្តទុកដាក់ជាខ្លាំង ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ទោះបីមានភារកិច្ចមមាញឹកមិនបានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ ក៏សម្ដេចតែងតែផ្ដាំផ្ញើ សេចក្តីនឹករលឹកជូនចំពោះប្រជាពលរដ្ឋ តាមរយៈសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ដែលចុះមកកាន់មូលដ្ឋាននៅទូទាំងប្រទេស ជាក់ស្ដែងនៅពេលនេះដូចជាឯកឧត្ដមផ្ទាល់ ដែលបានមកជួបបងប្អូនប្រជាពលរដ្ឋនៅភូមិអណ្តូងចេញនេះជាដើម។

ឯកឧត្តម ឈាង វុន ក៏បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលជាច្រើន ដែលបានកើតឡើងនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាក្នុងទូទាំងប្រទេស ដោយឯកឧត្ដមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេស កម្ពុជាទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាសមិទ្ធផលដែលយើងទទួលបានទាំងអស់ ឲ្យនៅគង់វង្សបន្តទៅទៀត។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន