សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី​ លើកទី១១ នៅទីក្រុងអ៉ីស្តង់ប៊ុល​ សាធារណរដ្ឋទួគី __ សេចក្តីជូនដំណឹង ស្តីពីពិធីសម្ភោធផ្សព្វផ្សាយសៀវភៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា "ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ" __ ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ឧបត្ថម្ភទូកងចំនួន១២មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ __ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ ព្រះរាជពិធីបុណ្យអុំទូកបញ្ជាក់ពីការរីកចម្រើន និងសន្តិភាព របស់កម្ពុជា __ គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ __ គណៈកម្មការអប់រំ យុវជន កីឡានៃរដ្ឋសភា បានជំរុញក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ ៕


ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » ប្រធានគណៈកម្មការសង្គមកិច្ចរដ្ឋសភា ជំរុញអាជ្ញាធរខេត្តឧត្តរមានជ័យ ផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកដល់ពលករ
ប្រធានគណៈកម្មការសង្គមកិច្ចរដ្ឋសភា ជំរុញអាជ្ញាធរខេត្តឧត្តរមានជ័យ ផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកដល់ពលករ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/16/2017 7:47:26 PM )

ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានជំរុញដល់ ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្តឧត្តរមានជ័យ ដែលមានព្រំដែនជាប់ប្រទេសថៃ ជួយផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ដែលចេញទៅ ធ្វើការនៅប្រទេសថៃ ត្រូវមានឯកសារស្របច្បាប់មុនធ្វើចំណាកស្រុក ដើម្បីទទួលបានផលប្រយោជន៍ និងមានច្បាប់ការពារ ជៀសវាងការរំលោភ បំពាននានា។

ការលើកឡើងរបស់ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បែបនេះបានធ្វើឡើងនៅក្នុងឱកាសលោកជំទាវ ដឹកនាំប្រតិភូគណៈកម្មការ ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។

ប្រតិភូគណៈកម្មការជំនាញរបស់រដ្ឋសភាមួយនេះ បានចុះបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ ដើម្បីសិក្សា ស្វែងយល់ ការងារដែលជាការទទួល ខុសត្រូវរបស់គណៈកម្មការ។

ឯកឧត្តម ស ថាវី បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តបានខិតខំធ្វើការអប់រំផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជាប្រចំាដល់ប្រជាពលរដ្ឋ ពីការធ្វើចំណាកស្រុក នេះ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តបានសហការយ៉ាងល្អជាមួយខេត្តជាប់ព្រំដែនរបស់ប្រទេសថៃ ក្នុងការជួយអន្តរាគមន៍ដល់ពលករខ្មែរ នៅពេលដែល ពួកគាត់មានបញ្ហានៅក្នុងប្រទេសគេ។

សូមជម្រាបថា ក្រៅពីការលើកឡើងនូវបញ្ហាខាងលើនេះ លោកជំទាវប្រធានគណៈកម្មការ ក៏បានលើកឡើងពីវិស័យនានា ដែលគណៈកម្មការទទួល ខុសត្រូវ ដូចជាការងារសុខាភិបាល ការងារសង្គមកិច្ច មកពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ នាឱកាសនោះដែល ដើម្បីជំរុញ និងរក ដំណោះស្រាយចំពោះការខ្វះខាត ដើម្បីផ្តល់សេវាសាធារណៈដល់ពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន