សារលិខិតអបអរសាទរ ជូនចំពោះ ឯកឧត្តម លី ចានស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន លើកទី១៣ នៃសាធារណរដ្ឋប្រជាមានិតចិន__ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨__ មន្រ្តីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ សិក្សាកិច្ចការសភានៅកម្ពុជា ដោយត្រូវមកស្វែងយល់ដោយផ្ទាល់នៅវិមានរដ្ឋសភា__ ឯកឧត្តម ចាយ បូរិន៖ អាជ្ញាធរមូលដ្ឋាន អ្នកសង្កេតការណ៍ មានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយពីការបោះឆ្នោតជូនដល់ពលរដ្ឋ ៕


ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ជម្រាបជូនសមាជិករដ្ឋសភាអំពីការព្រួយបារម្ភរបស់ខ្លួន ចំពោះការបំពានសិទ្ធិរបស់កុមារ និងស្នើសុំឲ្យជួយការពារកុមារនៅប្រទេសកម្ពុជា
អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ជម្រាបជូនសមាជិករដ្ឋសភាអំពីការព្រួយបារម្ភរបស់ខ្លួន ចំពោះការបំពានសិទ្ធិរបស់កុមារ និងស្នើសុំឲ្យជួយការពារកុមារនៅប្រទេសកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/26/2017 6:30:06 PM )

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ដឹកនាំដោយ លោក សុខ ពេញ អគ្គលេខាធិការ បានមកកាន់វិមាន រដ្ឋសភាជាលើកទី២ និងបានទទួលការអនុញ្ញាតពី ឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ឲ្យចូលជួបសំណេះសំណាល និងស្នើសុំការគាំទ្រពីសមាជិករដ្ឋសភាជួយអន្តរាគមន៍លើការព្រួយបារម្ភ និងផ្ដល់នូវដំណោះស្រាយពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិកុមារជាពិសេសកិច្ចការពារកុមារនៅប្រទេសកម្ពុជា។

បន្ទាប់ពី លោក សុខ ពេញ អគ្គលេខាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ បានជម្រាបជូនពីស្ថានភាព នៃការរស់នៅរបស់កុមារនៅក្នុង ប្រទេសកម្ពុជា ដែលនៅតែជួបការលំបាក និងបន្តទទួលរងនូវការបំពានសិទ្ធិ ការប្រើទម្រង់ពលកម្មធ្ងន់ធ្ងរ និងការប្រើអំពើហិង្សាលើកុមារទាំងផ្លូវកាយ និងផ្លូវចិត្ត មានពីសំណាក់ពីឪពុកម្តាយ ឬអាណាព្យាបាលមួយចំនួន និងសំណើសុំការគាំទ្រពីសមាជិករដ្ឋសភា លើការលើកកម្ពស់សិទ្ធិកុមារ រួចមក​ ឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ​ បានមាន ប្រសាសន៍ថា ក្នុងនាមឯកឧត្ដមជាប្រធានគណៈកម្មការ ទទួលបន្ទុកលើកិច្ចការសិទ្ធិមនុស្សរបស់រដ្ឋសភា ឯកឧត្ដមមានការយកចិត្តទុកដាក់ជាខ្លាំង ចំពោះបញ្ហាការគោរពសិទ្ធិមនុស្ស ពិសេសសិទ្ធិស្រ្តី និងកុមារ។

ឯកឧត្ដមបញ្ជាក់ថា រដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលក៏បាននិងកំពុងធ្វើការងារជាច្រើន ដើម្បីជំរុញលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ ក៏ដូចជាការគោរព សិទ្ធិជាមូលដ្ឋានរបស់កុមារគ្រប់រូប។ ហើយក្នុងនោះរដ្ឋសភាបានខិតខំប្រឹងប្រែងក្នុងការបង្កើតច្បាប់ជាច្រើន ពាក់ព័ន្ធទៅនឹងការលើកកម្ពស់សិទ្ធិកុមារ នេះ ពិសេសនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏មានមាត្រាមួយចំនួនបានចែងនូវប្រការជាច្រើនដែលស្របទៅនឹងអនុសញ្ញាកតិការសញ្ញា អន្តរជាតិស្ដីពីសិទ្ធិកុមារ។ ម្យ៉ាងទៀតកាលពីពេលកន្លងមក រដ្ឋសភាក៏បានអនុម័តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលច្បាប់នេះមានគោលបំណងធានា ការពារសិទ្ធិ​ និងឧត្តមប្រយោជន៍របស់អនីតិជន គាំទ្រដល់ការធ្វើសមាហរណកម្មអនីតិជនទៅក្នុង​សង្គម ​សហគមន៍ និងការទប់ស្កាត់អំពើហិង្សាក្នុង គ្រួសារផងដែរ។

ឯកឧត្តម អេង ឆៃអ៊ាង មានប្រសាសន៍បញ្ជាក់ថា ក្នុងនាមឯកឧត្តមជាសមាជិករដ្ឋសភា សូមទទួលយកនូវសំណើ ក៏ដូចជាការព្រួយបារម្ភរបស់សម្ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ដែលបានលើកឡើងខាងលើ ដោយឯកឧត្ដម នឹងលើកនូវការព្រួយបារម្ភទាំងនេះ ទៅជម្រាបជូន រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ ដើម្បីបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្លាំងបន្ថែមទៀត ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងការការពារកុមារ ពីអំពើហិង្សាផ្សេងៗ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន