សារលិខិតអបអរសាទរ ជូនចំពោះ ឯកឧត្តម លី ចានស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន លើកទី១៣ នៃសាធារណរដ្ឋប្រជាមានិតចិន__ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨__ មន្រ្តីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ សិក្សាកិច្ចការសភានៅកម្ពុជា ដោយត្រូវមកស្វែងយល់ដោយផ្ទាល់នៅវិមានរដ្ឋសភា__ ឯកឧត្តម ចាយ បូរិន៖ អាជ្ញាធរមូលដ្ឋាន អ្នកសង្កេតការណ៍ មានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយពីការបោះឆ្នោតជូនដល់ពលរដ្ឋ ៕


ទំព័រមុខ » គណៈកម្មការទី៧ » សកម្មភាព » គណៈប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា បន្តបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីវិស័យដែលពាក់ព័ន្ធនឹងជំនាញរបស់គណៈកម្មការ
គណៈប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា បន្តបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីវិស័យដែលពាក់ព័ន្ធនឹងជំនាញរបស់គណៈកម្មការ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/26/2017 6:28:57 PM )

នៅក្នុងដំណើរចុះបំពេញបេសកកម្ម នៅតាមបណ្ដាខេត្តភាគខាងជើង និងភាគខាងលិចនៃប្រទេស មានដូចជា ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ អស់រយៈពេលជិត១សបា្តហ៍រួចមក នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា​ ដឹកនាំដោយ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការ ក៏បានបន្តដំណើរមកដល់ទឹកដី នៃខេត្តបន្ទាយមានជ័យ។

នៅក្នុងជំនួបពិភាក្សាការងារនៅឯសាលាខេត្ត បន្ទាប់ពី ឯកឧត្តម ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ជាប្រធាន មន្ទីរជំនាញពាក់ព័ន្ធបានជម្រាបជូនគណៈប្រតិភូគណៈកម្មការនៃរដ្ឋសភាពីសកម្មភាពការងារទូទៅ និងបញ្ហាប្រឈមនានានៅក្នុងខេត្តរួចមក ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈប្រតិភូ បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ ក្នុងការអភិវឌ្ឍ មូលដ្ឋានរបស់ខ្លួន។ ដោយខេត្តបន្ទាយមានជ័យ គឺជាខេត្តមានច្រកព្រំដែនដ៏សំខាន់ជាប់ជាមួយប្រទេសថៃ ដែលមានសក្តានុពលខាងវិស័យសេដ្ឋកិច្ច ដ៏ធំ សំរាប់ប្រទេសកម្ពុជា ឯកឧត្តមប្រធានគណៈប្រតិភូក៏បានជំរុញលើកទឹកចិត្តអោយអាជ្ញាធរខេត្ត បន្តខិតខំក្នុងកិច្ចការងារអភិវឌ្ឍន៍ខេត្តបន្ថែមទៀត។ ឯកឧត្ដមបានលើកឡើងថា ខេត្តបន្ទាយមានជ័យក៏មានតំបន់ទេសចរណ៍មួយចំនួន ហើយវិស័យទេសចរណ៍ក៏ជាផ្នែកមួយសំខាន់ផងដែរនោះ ដូច្នេះ អាជ្ញាធរ និងប្រជាពលរដ្ឋ គួរបង្កើតជាសហគមន៍ទេសចរណ៍ ដើម្បីបានទទួលចំណូលបន្ថែម និងម៉្យាងទៀតគឺអាចបង្កើតការងារបានច្រើនដល់ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ទាំងការប្រកបរបរដឹកជញ្ជូនភ្ញៀវ សេវាស្នាក់នៅ ការកែច្នៃវត្ថុអនុស្សាវរីយ៍ជាដើម។

ដោយឡែកចំពោះបញ្ហាប្រឈមដែលខេត្តបានលើកឡើង ឯកឧត្តមប្រធានគណៈប្រតិភូបានសន្យាថា នឹងនាំយកទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា បានជ្រាប ក៏ដូចជាយកទៅពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរកមធ្យោបាយដោះស្រាយ។

នៅវេលារសៀលថ្ងៃដដែលនេះដែរ គណៈប្រតិភូក៏បានអញ្ជើញទៅទស្សនា ប្រាង្គប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងស្រុកពួក ខេត្តបន្ទាយមានជ័យ ផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន