ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី១០ » សកម្មភាព » គណៈកម្មការប្រឆាំងអំពើពុករលួយរដ្ឋសភាកម្ពុជា រកឃើញចំនុចវិជ្ជមានមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី ក្នុងការប្រយុទ្ធប្រឆំាងអំពើពុករលួយ
គណៈកម្មការប្រឆាំងអំពើពុករលួយរដ្ឋសភាកម្ពុជា រកឃើញចំនុចវិជ្ជមានមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី ក្នុងការប្រយុទ្ធប្រឆំាងអំពើពុករលួយ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/25/2017 6:35:33 PM )

ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ច រយៈពេលបួនថ្ងៃនៅប្រទេសម៉ាឡេស៊ី ក្នុងការសិក្សាស្វែងយល់ ពីការប្រឆំាងអំពើពុករលួយ នៅក្នុងប្រទេស សមាជិកអាស៊ានមួយនេះ គណៈប្រ​តិ​ភូ​គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាកម្ពុជា បានរកឃើញ​ចំនុចជាវិជ្ជមាន មួយចំនួនរបស់ប្រទេសនេះ នៅក្នុងកិច្ចការប្រយុទ្ធប្រឆំាងអំពើពុករលួយ។

ឯកឧត្តម ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ រដ្ឋសភាកម្ពុជា បានដឹកនាំ សមាជិក សមាជិកា ទៅបំពេញ ទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧មក។ នៅរសៀលថ្ងៃទី២៥ ខែមករានេះ គណៈប្រតិភូ បានធ្វើមាតុភូមិនិ​វត្តន៍មកកាន់ មាតុប្រទេសវិញដោយសុវត្ថិភាព ជាមួយការពាំនាំនូវបទពិសោធន៍មួយចំនួន ក្នុងការប្រឆំាងអំពើពុករលួយពីប្រទេសម៉ាឡេស៊ី មកកម្ពុជាវិញ។

ឯកឧត្តម ហូរ វ៉ាន់ បានមានប្រសាសន៍ឲ្យដឹងថា នៅម៉ាឡេស៊ី អង្គភាពប្រឆំាងអំពើពុករលួយរបស់គេ មានកិច្ចសហការល្អជាមួយគណៈកម្មការជំនាញ រដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងនាយកដ្ឋាន អង្គភាពពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសហការល្អ រវាងអង្គភាពប្រឆំាង​អំពើ ពុករលួយ និងស្ថាប័ននីតិប្បញ្ញត្តិនេះ ជាចំនុចពិសេសមួយ ក្នុងការ​ប្រឆំាងអំពើពុករលួយមានប្រសិទ្ធិភាព។ អង្គភាពប្រឆំាងអំពើពុករលួយនៅប្រទេស ម៉ាឡេស៊ី មានមន្រ្តីបម្រើការប្រហែល២ ០០០នាក់។

ជាមួយគ្នានេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានមើលឃើញថា ប្រទេសម៉ាឡេស៊ីបានធ្វើការកែ​ប្រព័ន្ធប្រឆំាងអំពើពុករលួយរបស់គេ ដែលមានតំាងពី ឆ្នាំ១៩៥៧មកចំនួនបីដង។ ការ​កែទម្រង់ចុងក្រោយគឺ មានលក្ខណៈវិទ្យាសាស្រ្ត ហើយការអនុវត្តច្បាប់ប្រឆំាងអំពើពុករលួយ របស់​ប្រទេសនេះកាន់តែ មានភាពល្អប្រសើរឡើង តាមការវាយតម្លៃរបស់អង្គការតម្លាភាព​អន្តរជាតិ​។

ឯកឧត្តម ហូរ វ៉ាន់ បានមានប្រសាសន៍ថា ស្ថាប័ននីតិប្បញ្ញត្តិប្រទេសម៉ាឡេស៊ី និងអង្គភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះ បានសន្យាថានឹង ជួយរៀបចំសិក្ខាសាលាមួយនៅកម្ពុជា ដោយសហការជាមួយ គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ របស់រដ្ឋសភាកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន