ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » ឯកឧត្ដម ញ៉ែម ថ្ថាវី ដឹកនាំកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពទំនាក់ទំនងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អូស្ត្រាលី
ឯកឧត្ដម ញ៉ែម ថ្ថាវី ដឹកនាំកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពទំនាក់ទំនងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អូស្ត្រាលី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/27/2016 6:24:27 PM )

ឯកឧត្ដម ញ៉ែម ថ្ថាវី ប្រធានក្រុមមិត្តភាពរដ្ឋសភា​កម្ពុជា-អូស្ត្រាលី និង ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន និងសមាជិក សមាជិកា បានជួបប្រជុំគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពទំនាក់ទំនងក្រុមមិត្តភាព រដ្ឋសភាកម្ពុជា-អូស្ត្រាលី ធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ និងពិភាក្សាគ្នាទៅលើបញ្ហាផ្សេងៗ មួយចំនួនទៀត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។

ក្រៅពីបានជជែកគ្នា ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរបស់ប្រទេសអូស្ត្រាលីហើយ កិច្ចប្រជុំក៏បានលើកយកមកពិភាក្សាគ្នា អំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងអូស្ត្រាលី ដោយលើកឡើងអំពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នា ទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសទាំងពីរ ពិសេសអំពីដំណើរទស្សនកិច្ចថ្មីៗកន្លងមកនេះ របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

អង្គប្រជុំក៏បានលើកឡើងផងដែរ អំពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការផ្នែកវិស័យអប់រំ ការផ្ដល់អាហារូបករណ៍ ដល់និសិ្សតកម្ពុជា និងជំនួយរបស់អូស្ត្រាលីជូនដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស និងវិស័យផ្សេងៗជាច្រើនទៀត។

អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន