ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក__ សេចក្តីប្រកាសព័ត៌មាន ស្តីអំពី លទ្ធផលនិងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩__ រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន__ សេចក្តីថ្លែងការណ៍ របស់ គណៈប្រតិភូសភាកម្ពុជាទៅកាន់សហភាពអន្តរសភា IPU ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨__ គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត__ ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម__ ប្រធានIPU​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាកម្ពុជា ៕


ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » ឯកឧត្តម ហ៊ុន ណេង ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់មហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ នៅខេត្តសៀមរាប
ឯកឧត្តម ហ៊ុន ណេង ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់មហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ នៅខេត្តសៀមរាប
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/16/2016 7:29:42 PM )

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការ ទទួលបន្ទុក ផ្នែកសន្តិសុខនៃគណៈកម្មការរៀបចំមហាសន្និបាតសភាតំបន់អាស៊ី APA លើកទី៩ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញចូលត្រួតពិនិត្យ ការងារសន្តិសុខ សម្រាប់មហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី ដែលសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅចុងខែវិច្ឆិកា ខាងមុខនេះ ក្នុងខេត្តសៀមរាប។

នៅក្នុងបេសកកម្មនេះ ឯកឧត្តម ហ៊ុន ណេង បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ។ ដោយនៅក្នុងឱកាសនោះឯកឧត្តម បានជំរុញដល់អាជ្ញាធរត្រូវខិតខំធ្វើយ៉ាងណាថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនមហាសន្និបាតឲ្យបានល្អ ពី​ព្រោះ​ថា នេះជាព្រឹត្តិការណ៍ធំ ដែលមានវត្តមានថ្នាក់ដឹកនាំកំពូលៗ របស់កម្ពុជា និងថ្នាក់ដឹកនាំសភានៃប្រទេស ជាសមាជិកសភាតំបន់អាស៊ីជាច្រើនចូលរួម។

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានគូស បញ្ជាក់ថា ព្រឹត្តិការណ៍នេះ ជាកិត្តិយស និងជាមុខមាត់របស់កម្ពុជាទំាងមូល ដូច្នេះអាជ្ញាធរ កងកម្លំាងប្រដាប់អាវុធ ទំាងអស់ត្រូវខិតខំបំពេញតួនាទីរបស់ខ្លួន ដើម្បីឆ្លើយតបការទុកចិត្ត របស់ថ្នាក់ដឹកនាំ។

សូមជម្រាបថា តាមគម្រោងមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី គ្រោងនឹងប្រារព្ធធ្វើពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នៅលើទឹកដីអង្គរខេត្តសៀមរាប។

ដើម្បីរៀបចំមហាសន្និបាតនេះ សភាកម្ពុជាបានបង្កើតគណៈកម្មការ រៀបចំមហាសន្និបាតមួយ ដោយមានអនុគណៈកម្មការ ទទួលបន្ទុក តាមវិស័យផ្សេងៗ គ្នាមួយចំនួនទៀត ដូចជា អនុគណៈកម្មការទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងផ្គត់ផ្គង់ អនុគណៈកម្មការទទួលបន្ទុកផ្នែកឯកសារ និងខ្លឹមសារកិច្ចប្រជុំ អនុគណៈកម្មការទទួលបន្ទុកផ្នែកដឹកជញ្ជូន អនុគណៈកម្មការទទួលបន្ទុកផ្នែកសន្តិសុខ អនុគណៈកម្មការទទួលបន្ទុកផ្នែក ពិធីការ និងអនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាន  និងICT ជាដើម។

បន្ទាប់ពីបានជួបប្រជុំជាមួយអាជ្ញាធរខេត្ត និងកងកម្លំាងនានារួចហើយ ឯកឧត្តម ហ៊ុន ណេង និងសហការី បានអញ្ជើញចុះត្រួតពិនិត្យទីតាំង រៀបចំមហាសន្និបាតសភាតំបន់អាស៊ី លើកទី៩ ដោយផ្ទាល់ផងដែរ៕

អត្ថបទ និងរូបភាពដោយនាយកដ្ឋានព័ត៌មាន