អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » តំណាងរាស្រ្តខេត្តព្រៃវែងនាំក្រុមគ្រូពេទ្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋនៅស្រុកពាមរក៍
តំណាងរាស្រ្តខេត្តព្រៃវែងនាំក្រុមគ្រូពេទ្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋនៅស្រុកពាមរក៍
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/24/2016 8:51:45 PM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា រួមជាមួយ ឯកឧត្តម សុខ ឥសាន អនុប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងលោកវេជ្ជបណ្ឌិត ង៉ោ ម៉េងស្រ៊ុន តំណាងឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានដឹកនាំក្រុមគ្រូពេទ្យនៃសមាគមកម្ពុជាអន្តរជាតិនិងក្រុមគ្រូពេទ្យមនុស្សធម៌ ប្រទេសអូស្ត្រា​លីចំនួន១៥នាក់ ចុះពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅស្រុកពាមរក៍ខេត្តព្រៃវែង។

មានប្រជាពលរដ្ឋប្រមាណ៤០០នាក់ បានមកពិនិត្យ និងទទួលការព្យាបាលភ្នែកពីក្រុមគ្រូពេទ្យ ដោយពួកគាត់បានសម្ដែង ក្តីរីករាយនៅពេលឃើញ តំណាងរាស្រ្តដែលជាតំណាងរបស់ពួកគាត់ យកចិត្តទុកដាក់ពីសុខភាពរបស់ពលរដ្ឋបែបនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទំាងអស់ ដែលបានលះបង់កម្លំាងកាយចិត្ត ពេលវេលា ចុះជួយព្យាបាលភ្នែកជូនពលរដ្ឋនៅពេលនេះ។ ឯកឧត្តមបណ្ឌិតរដ្ឋ បានគូសបញ្ជាក់ថា នេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពពលរដ្ឋ ត្បិតអីក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិស័យ សុខាភិបាលត្រូវបានពង្រឹងពង្រីកជាលំដាប់ក្នុងនោះ មន្ទីរពេទ្យនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត មានមន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព បានពង្រាយនៅទូទំាងប្រទេស ដើម្បីផ្តល់សេវាសុខាភិបាល​ជូនពលរដ្ឋកាន់តែងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់។

លោក ភុន សម្ភស្ស អភិបាលស្រុកពាមរក៍ បានថ្លែងអំណរគុណ ជូនឯកឧត្តមតំណាងរាស្ត្រ និង លោកវេជ្ជបណ្ឌិត ង៉ោ ម៉េងស្រ៊ុន តំណាងឲ្យ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ដែលបានមកជួយព្យាបាលភ្នែកជូនប្រជាពលរដ្ឋនៅស្រុកពាមរក៍ដោយមិនយកកម្រៃ ដែលនេះជា អំពើមនុស្សធម៌ដ៏ប្រពៃ និងសូមអោយមានការបន្តការងារមនុស្សធម៌នេះ ក្នុងការជួយពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋតទៅទៀត៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន