ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទាំងមន្រ្តី អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស__ សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជំរុញការត្រៀមរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ឲ្យទទួលខុសត្រូវខ្ពស់ ដើម្បីមុខមាត់ប្រទេសជាតិ__ រដូវភ្ជុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ កាន់បិណ្ឌវេនទី១១ និង១២ នៅស្រុកកំណើត__ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១២ នៅវត្តប្រជុំនទី (ក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្តាល ៕


ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » លោកជំទាវ កែ សុវណ្ណរតន៍ ជម្រុញឲ្យអាជ្ញាធរខេត្តព្រះសីហនុយកចិត្តទុកដាក់ ត្រួតពិនិត្យការលក់ឱសថនៅតាមគ្លីនិកឯកជន
លោកជំទាវ កែ សុវណ្ណរតន៍ ជម្រុញឲ្យអាជ្ញាធរខេត្តព្រះសីហនុយកចិត្តទុកដាក់ ត្រួតពិនិត្យការលក់ឱសថនៅតាមគ្លីនិកឯកជន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/24/2016 8:50:27 PM )

បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅកំពង់ស្ពឺ និងខេត្តកោះកុងរួចមក គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ ​​បណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាដឹកនាំដោយ លោកជំទាវ កែសុវណ្ណរតន៍ ប្រធានគណៈកម្មការបានចុះបំពេញបេសកកម្មនៅខេត្តព្រះសីហនុ ជាបន្តទៀតនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

នៅក្នុងកិច្ចសំណេះសំណាលជាមួយអាជ្ញាធរខេត្តព្រះសីហនុ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈប្រតិភូបានជំរុញឲ្យអាជ្ញាធរខេត្តព្រះសីហនុ យកចិត្តទុកដាក់ត្រួតពិនិត្យការលក់ឱសថនៅតាមគ្លីនិក​ឯកជន និងបានជម្រាបជូនពីគោលបំណងនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការទី៨​នៃរដ្ឋសភានៅខេត្តព្រះសីហនុ គឺដើម្បីតាមដានត្រួតពិនិត្យការអនុវត្តច្បាប់ របស់មន្ទីរជំនាញនានា ដែលស្ថិតនៅក្រោមវិស័យទទួលខុសត្រូវរបស់ គណៈកម្មការ និងចង់ដឹងពីបញ្ហាប្រឈមនានាដែលមន្ទីរជំនាញបានជួបប្រទះនាពេលកន្លងមក។

លោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ និងលោកលោកស្រីជាប្រធានមន្ទីរជំនាញនានាបានជម្រាបជូន លោកជំទាវប្រធាន គណៈប្រតិភូអំពីសកម្មភាពការងារមួយចំនួន ដែលអាជ្ញាធរខេត្តបានសហការជាមួយមន្ទីរជំនាញ អនុវត្តការងារទៅតាមនីតិវិធី និងតាមជំនាញវិស័យ រៀងៗខ្លួន ដោយបានចុះធ្វើអធិការកិច្ចត្រួតពិនិត្យតាមដាន និងជម្រុញការអនុវត្តច្បាប់ និងការផ្តល់នូវសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ចំពោះបញ្ហា ប្រឈមរបស់វិស័យសុខាភិបាលនៅខេត្តព្រះសីហនុវិញ គឺបច្ចុប្បន្នមានប្រជាពលរដ្ឋក្រីក្រខ្លះ គ្មានមធ្យោបាយមកទទួលយកសេវាសាធារណៈការយល់ ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតទាប ក្នុងការមកទទួលសេវាសាធារណៈ ការមកទទួលយកសេវាថែទាំសុខភាពមាតានិងទារក មុននិងក្រោយ សម្រាលពុំបានតាមការកំណត់របស់គ្រូពេទ្យ ស្ត្រីមានផ្ទៃពោះនៅតាមរោងចក្រ មកពិនិត្យសុខភាពមិនបានគ្រប់ចំនួនតាមការណាត់របស់គ្រូពេទ្យ ស្ត្រី មានផ្ទៃពោះនៅតំបន់ដាច់ស្រយាលនៅតែបន្តការសម្រាលកូនជាមួយឆ្មប​បូរាណ រីឯការលក់ឱសថនៅតាមគ្លីនិកឯកជន អាជ្ញាធរក៏បានយកចិត្តទុកដាក់ អនុវត្តទៅតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបានចុះពិនិត្យជាប្រចាំនៅគ្លីនិកទាំងនោះ។

ចំពោះវិស័យការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី លោកជំទាវអភិបាលរងខេត្តព្រះសីហនុក៏ដូចជាលោកលោកស្រីជាប្រធានជំនាញនានា បានរាយការណ៍យ៉ាងក្បោះក្បាយជូន លោកជំទាវ ប្រធានគណៈកម្មការ និងសមាជិកគណៈប្រតិភូរួមដំណើរទាំងអស់បានជ្រាបផងដែរ។

ក្រោយពីបានស្តាប់របាយការណ៍ និងបញ្ហាប្រឈមរបស់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញនានារួចមក​ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមទាំងការចុះត្រួតពិនិត្យ ការលក់ឱសថនៅតាមគ្លីនិកឯកជនជាប្រចាំ។ លោកជំទាវប្រធាន មានប្រសាសន៍បន្តថា ចំពោះបញ្ហាប្រឈមដែលមន្ទីរជំនាញបានលើកឡើង គណៈកម្មការនឹងពាំនាំយកទៅពិភាក្សាជាមួយក្រសួងសាមី ដើម្បីរកមធ្យោបាយជួយដោះស្រាយជូន។ បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភាក៏បានអញ្ជើញ​ទៅសាកសួរសុខទុក្ខក្មួយៗកុមារកំព្រានៅមជ្ឈមណ្ឌលបូរីក្មេងកំព្រាក្រុងព្រះសីហនុ ដោយបាននាំយកនំកញ្ចប់ទឹកក្រូច និង ថវិកាចំនួន៤០ម៉ឺនរៀល ទៅឧបត្ថម្ភដល់មជ្ឈមណ្ឌលនោះផងដែរ៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន