ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត__ ឯកឧត្តម ចាយ បូរិន ណែនាំដល់អ្នកសង្កេតការណ៍បោះឆ្នោតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ គោរពក្រមសីលធម៌__ ប្រជាពលរដ្ឋស្រុកថ្មគោល ខេត្តបាត់ដំបង ប្រាប់តំណាងរាស្រ្តថា គោរពស្រឡាញ់ការលះបង់​ សម្តេច ហ៊ុន សែន ក្នុងបុព្វហេតុជាតិ​ និងពលរដ្ឋ__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដាអោយបានគ្រប់គ្នា__ សេចក្តីជូនដំណឹង រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី១០ » សកម្មភាព » គណៈកម្មការប្រឆាំងអំពើពុករលួយ អញ្ជើញទៅដកស្រង់បទពិសោធន៍ វិធានការបង្ការ ទប់ស្កាត់ និងការប្រឆំាងអំពើពុករលួយ នៅប្រទេសចិន
គណៈកម្មការប្រឆាំងអំពើពុករលួយ អញ្ជើញទៅដកស្រង់បទពិសោធន៍ វិធានការបង្ការ ទប់ស្កាត់ និងការប្រឆំាងអំពើពុករលួយ នៅប្រទេសចិន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (3/28/2016 1:53:31 AM )

ឯកឧត្តម ហូរ វ៉ាន់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី០២ ខែ​មេ​សា ឆ្នាំ​២០១៦​ ។

ដំណើរទស្សនកិច្ចនេះ ត្រូវបាន ឯកឧត្តម ហូរ វ៉ាន់ គូសបញ្ជាក់ថា ដើម្បីសិក្សា​ដកស្រង់​បទពិសោធន៍​ជុំវិញការអនុវត្តតួនាទី និងភារកិច្ច របស់​ស្ថាប័នពាក់ព័ន្ធកិច្ចការប្រឆំាងអំពើពុករ​លួយ​​មួយ​ចំនួន របស់ប្រ​ទេស​ចិន រួមទំាងសភាផង ក្នុងការបង្ការ ការទប់ស្កាត់ និងប្រឆាំង​អំពើ​ពុករលួយ នៅក្នុងប្រទេសគេ។

មុនចេញដំណើរទៅបំពេញបេសកកម្មនេះ នៅព្រឹកថ្ងៃទី២៧ មីនា  នៅឯអាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ហូរ វ៉ាន់ បានសម្តែងក្តីសង្ឃឹមថា តាមរយៈដំណើរ ​ទស្សនកិច្ច​នាពេលនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា នឹង​ទទួលបានបទពិសោធន៏ ចំណេះដឹងថ្មី​ល្អៗ​ ពីស្ថាប័ន​ពាក់​ព័ន្ធ​ប្រឆំាងអំពើពុករលួយ នៅប្រទេសចិន ​ដើម្បី​ទុក​ជាមូលដ្ឋាន​ ចំណេះដឹង​សម្រាប់​គណៈកម្មការ អនុវត្តការងារជាក់ស្តែងបន្ថែមទៀត៕

អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន