ជ្រើសរើស ៖​ ពាក្យស្វែងរក ៖    
រដ្ឋសភា៖ មរណភាព ឯកឧត្តម អឹុម សិទ្ធី គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមមួយរូប
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (12/9/2017 1:02:46 AM ) (បើកមើលចំនួន​ : 13ដង)  

ថ្នាក់ដឹកនាំសមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្រ្តីរាជការទំាងអស់
មានក្តីរន្ធត់ក្នុងចិត្ត និងសោកស្តាយជាទីបំផុត នៅពេលទទួលដំណឹងពីមរណភាពរបស់ ឯកឧត្តម អឹុម សិទ្ធី
សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម

កាលពីថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០១៧នោះ។ 

សភាខេត្តលាវនីញ ជម្រាបសម្តេចប្រធានរដ្ឋសភាពីគម្រោងទាក់ទាញអ្នកវិនិយោគ និងទេសចរពីខេត្តនេះមកកម្ពុជា
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (12/5/2017 9:04:30 PM ) (បើកមើលចំនួន​ : 18ដង)  

ឯកឧត្តម ពីង ហ្សីកាង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន
ខេត្តលាវនីញប្រទេសចិន
បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា
ដើម្បីបង្កើតកិច្ចសហប្រតិបត្តិជាមួយខេត្តចំនួនពីររបស់ប្រទេសកម្ពុជា និងពង្រឹងពង្រីកគម្រោង
វិនិយោគនៅកម្ពុជា។ 

នាយករដ្ឋមន្រ្តីបង់ក្លាដេស បានស្នើឲ្យពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងបង់ក្លាដេសបន្ថែមទៀត
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (12/4/2017 5:17:43 AM ) (បើកមើលចំនួន​ : 22ដង)  

លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីនៃ​សាធារណ​រដ្ឋប្រជាមានិតបង់ក្លាដេស បានស្នើដល់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួយជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា
និងរដ្ឋសភាបង់ក្លាដេសបន្ថែមទៀត ក្នុងខណៈដែលទំនាក់ទំនងកិច្ចសហប្រតិបត្តិវិស័យនានា
នៃប្រទេសទំាងពីរកំពុងរីកចម្រើនជាលំដាប់ទំាងក្នុងវិស័យការទូត និងពាណិជ្ជកម្មនោះ។ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ ៣៩ឆ្នាំមកនេះ ស្មារតី២ធ្នូបាននាំមកនូវសមិទ្ធផលធំៗជូនជាតិ
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (12/2/2017 1:27:17 AM ) (បើកមើលចំនួន​ : 29ដង)  

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជា
អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩
ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ
នៅសាលសន្និសីទចតុមុខ។

ប្រធាននីតិកម្មសភាប្រជាជនចិនក្រុងសៀងហៃសិក្សាស្វែងយល់ពីការវិនិយោគចិននៅកម្ពុជា
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (12/1/2017 12:47:41 AM ) (បើកមើលចំនួន​ : 23ដង)  

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា
បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាប្រជាជនចិននៃទីក្រុងសៀងហៃ
ដឹកនាំដោយ ឯកឧត្តម ង៊ូ ហានមីន ប្រធាននីតិកម្មនៃគណៈកម្មាធិការ
អចិន្រ្តៃយ៍
នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

វត្តឥន្ទ្រីយសំវរៈ នៅខេត្តកំពង់ធំ ផ្តើមសាងសង់ព្រះវិហារថ្មីមួយ ជំនួសព្រះវិហារចាស់ដែលទ្រុឌទ្រោម
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (11/30/2017 7:18:21 PM ) (បើកមើលចំនួន​ : 28ដង)  

វត្តឥន្ទ្រីយសំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
បានចាប់ផ្តើមកសាងព្រះវិហារថ្មីមួយ ដើម្បីជាទីគោរពសក្ការៈតាមគន្លងព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី៣០
ខែវិច្ឆិកា ឆ្នាំ២០១៧។​ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះបឋមសីលាសាងសង់ព្រះវិហារថ្មីនេះ​។ 

អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េចប់អាណត្តិ ជម្រាបសម្តេចប្រធានរដ្ឋសភា ពីសក្តានុពលកសិកម្ម និងទេសចរណ៍របស់កម្ពុជា
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (11/29/2017 9:35:41 PM ) (បើកមើលចំនួន​ : 21ដង)  

ឯកឧត្តម គីម វុនជិន ( Kim Weon-Jin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវចប់អាណត្តិ
បានជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថា ប្រទេសកម្ពុជា
មានសក្តានុពលជាច្រើននៅក្នុងការអភិវឌ្ឍប្រទេសជាតិ នៅក្នុងនោះមានវិស័យកសិកម្ម
និងទេសចរណ៍ជាសំខាន់។ 

មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ «កុំចាំដល់ពេលមានអាសន្ន បរិច្ចាគឈាមថ្ងៃនេះ ដើម្បីខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍របស់អ្នក»
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (11/29/2017 2:28:26 AM ) (បើកមើលចំនួន​ : 33ដង)  

កម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «កុំចាំដល់ពេលមានអាសន្ន បរិច្ចាគឈាមថ្ងៃនេះ
ដើម្បីខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍របស់អ្នក» បានរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា
នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការចូលរួមបរិច្ចាគឈាមពី
មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូប។ (Video Inside)

សមាជិករដ្ឋសភាថ្មីចំនួន៤៤រូប បានចូលស្បថនៅក្នុងព្រះបរមរាជវាំង មុនចូលកាន់តួនាទីក្នុងរដ្ឋសភា
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (11/28/2017 5:54:59 AM ) (បើកមើលចំនួន​ : 38ដង)  

នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភានៃព្រះរាជាណា​ចក្រកម្ពុជា
បានសហការជាមួយព្រះបរមរាជវាំង រៀបចំពិធីស្បថចូលកាន់ដំណែង
ជូនដល់តំណាងរាស្រ្តថ្មីចំនួន៤៤រូប នៅព្រះបរមរាជវាំង បន្ទាប់ពីរដ្ឋសភា
បានប្រកាសទទួលស្គាល់​សុពលភាពកាលពីពេល​ថ្មីៗ​នេះ​។ 

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានពិភាក្សាការងារជាមួយសភាអីុរ៉ង់ និងសភារុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិស័យការទូតសភា និងសេដ្ឋកិច្ច
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (11/25/2017 9:25:51 PM ) (បើកមើលចំនួន​ : 27ដង)  

ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី១០នៃសភាតំបន់អាស៊ីនៅប្រទេសតួកគី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល
អនុប្រធានទី២រដ្ឋសភា
និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន
រដ្ឋសភា
បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាអីុរ៉ង់ និងព្រឹទ្ធសភារុស្ស៊ីដាច់ដោយឡែកពីគ្នា
នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពវិស័យការទូតសភា និងទំនាក់ទំនង...

មុនដំបូង ថយក្រោយ
1 2 3 4 5 6 7 8 9 10
បន្ទាប់ ចុងក្រោយ ជ្រើសរើសចំនួនដែលចង់បង្ហាញ ៖​ ទំព័រ 1 នៃ 145
វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh